សង្គម
ប្រសិនបើសូមបងប្អូនដែលស្គាល់គាត់ ឬសាច់ញាតិបងប្អូនគាត់ សូមផ្តល់ព័ត៍មានទៅក្រុមគ្រួសារគាត់ផង ។
បើតាមរបាយការណ៍ពីសមត្ថកិច្ចនៃអធិការក្រុងកំពង់ចាមបានឲ្យដឹងថា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២០ និង ៣០ នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីស.ង្ស័.យលោ.តទឹ.កស..ម្លា.ប់ខ្លួនពីលើស្ពានគីហ្សូណា នៅចំណុចចន្លោះបង្គោលទី១០ និង ទី១១ ។
ក្រោយពីបានទទួលព័ត៌មានភ្លាម លោកអធិការក្រុងបានបញ្ជាអោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ សហការណ៍ជាមួយគោលដៅយាមស្ពានគីហ្សូណា បានទៅដល់ចំណុចកើតហេតុខាងលើ ពិតជាករណីបន្សល់ទុកមធ្យោបាយ ម៉ូតូ០១គ្រឿង ម៉ាក ស៊ូមើអ៊ិច ពណ៌ ទឹក្រូចលាយស ពាក់ស្លាក់លេខ កំពង់ចាម 1AA- 7187 ដោយមានកូនសោរជាប់នឹងម៉ូ និង មួកសុវត្ថិភាព ពណ៍ក្រហមចំនួនមួយ ។
ក្រៅពីសម្ភារៈខាងលើគឺរួមមានបន្សល់ទុក
- កាបូបលុយពណ៍ខ្មៅ មានលុយខ្មែរ ចំនួន ៣០៥០០ រៀល
- ប័ណ្ណចា.ក់វា.ក់សាំ.ងកូ.វីដ -១៩ ចំនួន ០១ សន្លឹក មានឈ្មោះ ខន ធារះ
- ទូរស័ព្ទដៃ ០១ គ្រឿង ម៉ាក អូប៉ូ ពណ៍ខ្មៅ(ជាប់លេខកូដ)
- ចិញ្ចៀន០១វង់.
- ខ្សែក ០១ខ្សែ
- ក្រដាសសរសេរសុំទោ.ស ០១ សន្លឹក
បច្ចុប្បន្នសម្ភារៈខាងលើត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ ហើយកម្លាំងយើងកំពុងផ្សព្វផ្សាយព័ត៌មានស្វែករកសាច់ញាតិ និងកំពុងពិនិត្យជុំវិញទីតាំងនោះបន្ត ។