សង្គម
លោកជំទាវ កែវ មន្ថា អតីតសិល្បការិនីខ្មែរបីជំនាន់ ដែលជាសិល្បការិនីដ៏ឆ្នេីមមួយរូបនៃកម្ពុជា ពោពេញដោយសមត្ថភាពទេពកោសល្យ និងស្នាដៃក្នុងវិស័យចម្រៀង និងភាពយន្ត។
លោកជំទាវបានលាចាកលោកទៅកាលពីរាត្រីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ៧៧ឆ្នាំ ដោយរោ.គា.ពាធ ការបាត់បង់នេះ គឺជាបាត់បង់ធនធានដ៏កម្រមួយរូប ប្រចាំវិស័យសិល្បៈទី៧នៃជាតិខ្មែរ ។
បើតាមក្រុមព្រះសុរិយា បានឲ្យដឹងថា លោជំទាវ កែវ មន្ថា បានប្រឡូកក្នុងវិស័យភាពយន្តខ្មែរតាំងពីដេីមទសវត្ស៦០ តាមរយៈខ្សែភាពយន្តដំបូងរឿង ស្បៃក្រហម។ ក្នុងមហោស្រពភាពយន្ត ក្រុងកែបនាឆ្នាំ១៩៦៤ តារាភាពយន្ត កែវ មន្ថា បានទទួលពានរង្វាន់អប្សរាមាស ជាតារាឯកនៃកម្ពុជា ក្រោមព្រះរាជប្រទានដោយផ្ទាល់នៃសម្តេចព្រះនរោត្តមសីហនុ តាមរយៈខ្សែភាពយន្តមួយរឿងដ៏ល្បីល្បាញលំដាប់ថ្នាក់ជាតិ គឺរឿង «សង្សារឧត្តមដួងចិត្ត» ដែលមានអមដោយចម្រៀងបទ «ខ្យល់កំពូលភ្នំ» បកស្រាយដោយលោកជំទាវផ្ទាល់។
លោកជំទាវបានសម្តែងក្នុង រឿង សង្សារឧត្ដមដួងចិត្ត, រឿង សំណើចចំអកនៃព្រហ្មលិខិត, រឿង គូកម្មទេបង, រឿង ជំនោរកំពូលភ្នំ, រឿង ចិត្តម្តាយ និងរឿងជាច្រើនទៀត!»។
ដោយឡែក បទចម្រៀងវិញ មានដូចជា បទ មួលភ្លៅ , បទ មិនយកទេប្តីចាស់ ,បទ គេហើយនិងបង ,បទ ថើបមកចុះ។