សង្គម
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ៖ ក្រុមហ៊ុនបោះដុំគ្រឿងសម្អាង និងគ្រឿងក្រអូបខ្នាតយក្ស MMarcol ប្រកាសផ្តល់ប្រម៉ូសិនយក្សសរុបជាសាច់ប្រាក់ជាង១ម៉ឺនដុល្លារ ជូនដល់អតិថិជន អ្នកគាំទ្រ និងអ្នកបោះដុំបន្ត ទូទាំងប្រទេស ចាប់ពីថ្ងៃទី ១១ វិច្ឆិកា ២០២១ រហូតដល់បំណាច់ឆ្នាំ។
រាល់ការជាវ ផលិតផលគ្រឿងសម្អាង និងគ្រឿងក្រអូបម៉ាក់ MMarcol ចាប់ពី $150 ឡើងទៅនឹងទទួលបាន កង្ហារ ឬ ឆ្នាំងដាំបាយអគ្គិសនី មួយភ្លាមៗ ហើយប្រសិនបើចំណាយ $500 វិញ នឹងទទួលបាន ទូរទឹកកក, ចំណាយ $1000 ទទួលបាន ម៉ាស៊ីនត្រជាក់ និង ចំណាយ $2500 ទទួលបានទូរស័ព្ទ iPhone 13 Pro Max មួយគ្រឿងភ្លាមៗ។ អតិថិជន អាចរកជាវ តាមអាស័យដ្ឋាន ផ្ទះលេខ 98B ផ្លូវ 230 សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោគភ្នំពេញ ឬទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ 096 6666 172 ឬក៏ហ្វេ សប៊ុ កផេ កឈ្មោះ “គ្រឿងក្រអូបMMarcol”។
នាយិកាវ័យក្មេងក្រុមហ៊ុន MMarcol គង់ ណាក់នីន បានឲ្យដឹងថា ផលិតផលគ្រឿងក្រអូបដែលរាប់បញ្ចូលតាំពីចុងសក់ដល់ចុងជើងម៉ាក MMarcol ដែលត្រូវបានទទួលស្គាល់លើស្តង់ដារគុណភាព ប្រកបដោយទំនុកចិត្តពីក្រសួងពាណិជ្ជកម្ម ដូច្នេះប្រជាជនកម្ពុជាពុំចាំបាច់ចំណាយពេលថវិកាធ្វើដំណើរទៅកាន់ប្រទេសក្រៅទៀតឡើយ។
ដើម្បីថ្លែងអំណរគុណ និងឆ្លើយតបចំពោះការគាំទ្រ របស់អតិថិជន និងតំណាងចែកចាយរយៈពេលពេញមួយឆ្នាំ ទើបក្រុមហ៊ុន MMarcol យើងខ្ញុំដាក់ចេញនូវប្រម៉ូសិនយក្ស ថែមកាដូអស់ស្ទះសរុបជាទឹកប្រាក់ជាង១ម៉ឺនដុល្លារ រួមមាន ទូរស័ព្ទ iPhone 13 Pro Max ចំនួន ១០គ្រឿង, ម៉ាស៊ីនត្រជាក់ចំនួន ១០គ្រឿង, ទូរទឹកកកចំនួន ១០គ្រឿង, ឆ្នាំងដាំបាយអគ្គិសនីចំនួន ១០គ្រឿង និង កង្ហារ ចំនួន១០គ្រឿង សម្រាប់ផ្តល់ជូនអតិថិជន និងអ្នកបោះដុំបន្ត ដោយពុំចាំបាច់ចាប់ឆ្នោតផ្សងសំណាង ដោយគ្រាន់តែចំណាយទិញផលិតផល គ្រឿងសម្អាង និង គ្រឿងក្រអូបម៉ាក MMarcol ចាប់ពី $150 ទៅ $2500។
ផលិតផលគ្រឿងសម្អាង និងគ្រឿងក្រអូប MMarcol រួមមានឡេលាបស្បែក សាប៊ូកក់សក់ អប់សក់ សាប៊ូដុសខ្លួន ខាត់ស្បែក ឡេលាបមុខថែរក្សាសម្ផស្សឲ្យក្មេងជាងវ័យ ឡេលាបបំបាត់ក្រិនស្បែក ធ្វើឲ្យសភ្លឺរលោងបែបធម្មជាតិ ។ សម្រាប់អ្នកចង់បោះដុំបន្តអាចទំនាក់ទំនង តាមលេខទូរស័ព្ទ 096 6666 172 ឬតាមអាស័យដ្ឋាន ផ្ទះលេខ 98B ផ្លូវ230 សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោគភ្នំពេញ។
សូមរំលឹកថា MMarcol គឺជាក្រុមហ៊ុនគ្រឿងបន្លាស់ទូរស័ព្ទធំជាងគេ ហើយក៏កំពុងដាក់លក់កង់អាគុយផង និង បោះដុំគ្រឿងសម្អាង គ្រឿងក្រអូប MMarcol ផង។ បច្ចុប្បន្ន ម្ចាស់ក្រុមហ៊ុន MMarcol បានបើកដំណើរការ ម៉ាខូលហ្វ្រុក (MARCOL FROG) ភោជនីយដ្ឋាន ស៊ុបកង្កែប។ ក្រៅពីមុខជំនួញ នាយិកា MMarcol បានបរិច្ចាកថវិកាផ្ទាល់ខ្លួនទៅកាន់កុមារកំព្រាមនុស្សចាស់ជរាជ អ្នករត់ស៊ីក្លូ និងប្រជាជនក្រីក្រយ៉ាងច្រើនសន្ធឹកសន្ធាប់ -ល-។