សង្គម
ដូចដែលបានដឹងហើយថា តម្លៃប្រេងឥន្ធនៈនៅទូទាំងពិភពលោក ក្នុងនោះគឺមានកម្ពុជាយើងផងដែរនោះ ការកើនឡើងជាលំដាប់ ដែលកាលពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅៗនេះ តម្លៃលក់ប្រេងឥន្ធនៈនៅលើទីផ្សារ មានតម្លៃរហូតដល់ ៤.៥៥០ រៀល ក្នុងមួយលីត្រ សម្រាប់សាំងធម្មតា និងតម្លៃ ៤.១០០រៀលសម្រាប់ប្រេងម៉ាស៊ូត។
យ៉ាងណានៅថ្ងៃទី ១៦ វិច្ឆិកានេះ ក្រសួងពាណិជ្ជកម្មបានប្រកាសពីថ្លៃលក់រាយប្រេងឥន្ធនៈ តាមស្ថានីយនានាទូទាំប្រទេស ចាប់ពីថ្ងៃទី១៦-៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយប្រេងសាំងធម្មតាត្រូវលក់ ៤.៤៥០៛/លីត្រ(ធ្លាក់ចុះ១០០៛) និងប្រេងម៉ាស៊ូតត្រូវលក់ ៤.០៥០៛/លីត្រ(ធ្លាក់ចុះ៥០៛)។