Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ខុទ្ទកាល័យកងទ័ពជើងគោក មានកិត្តិយស សូមជម្រាបជូនដល់ឯកឧត្តម មេបញ្ជាការ គ្រប់កង ឯកភាព នាយបណ្តាស្ថាប័ន ចំណុះកងទ័ពជើងគោក មេត្តាប្រាប និងជ្រាបថា៖ ដើម្បីជួយសម្រាល បន្ទុកយោធិនដែលជាម្ចាស់រថយន្តចង្កូតស្តាំកំពុងប្រើប្រាស់ស្លាកលេខកងយោធពលខេមរភូមិន្ទ (ខ.ម) ដែលត្រូវធ្វើការប្តូរចង្កូតពីស្តាំមកឆ្វេង និងបង់ពន្ធ អា.ក.រនាំចូល តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ឲ្យរថយន្តទាំងនោះទទួលបាននូវភាពស្របច្បា.ប់ក្នុងការធ្វើចរា.ចរ.ណ៍នៅព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានប្រជុំពិភាក្សាជាមួយលោកឧកញ៉ា តែ តាំងប៉ អគ្គ​នាយក​ក្រុមហ៊ុន S.T.P INTERNATIONAL (CAMBODIA) PUBLIC CO.,LTD ដើម្បីរកដំណោះស្រាយក្នុង ការបញ្ចុះ តម្លៃលើការប្តូរចង្កូតរថយន្តពីស្តាំមកឆ្វេងដោយធានាបាននូវគុណភាពសម្ភារ លក្ខណៈ បច្ចេកទេស និងស្តង់ប៉ារសុវត្ថិភាពរថយន្ត។

ជាលទ្ធផល លោកឧកញ៉ា អគ្គនាយកក្រុមហ៊ុន S.T.P INTERNATIONAL (CAMBODIA) PUBLIC CO.,LTD បានយល់ព្រមធ្វើការបញ្ចុះ តម្លៃពិសេសលើថ្លៃប្តូរចង្កូតរថយន្តសម្រាប់យោធិននៃកងយោពល ខេមរភូមិន្ទ ដែលកំពុងប្រើប្រាស់រថយន្តចង្កូតស្តាំក្រោមស្លាកលេខ ខ.ម ទៅតាមប្រភេទ និងឆ្នាំផលិត ដោយធានាលើគុណភាពសម្ភារ លក្ខណៈបច្ចេកទេស និងស្តង់ដារសុវត្ថិភាពរថយន្ត ដើម្បីអាចធ្វើ ចរា.ចរ.ណ៍លើដងផ្លូវប្រកបដោយសុវត្ថិភាព ។

ម្ចាស់រថយន្តចង្កូតស្តាំ ដែលមានបំណងស្នើសុំអន្តរាគមន៍បញ្ចុះ តម្លៃលើការប្ដូរចង្កូតរថយន្តត្រូវ ធ្វើសំណើគោរពជូន ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក តាមឋានានុក្រម ដោយផ្តល់នូវតារាងព័ត៌មានអំពីម្ចាស់រថយន្ត និងរថយន្ត ដូចមានជូនភ្ជាប់មកជាមួយនឹងសេចក្តីជូនដំណឹងនេះ។

ទទួលបានសេចក្តីជូនដំណឹងនេះ សូមឯកឧត្តម មេបញ្ជាការ គ្រប់កងឯកភាព នាយបណ្តាស្ថាប័ន ចំណុះកងទ័ពជើងគោក មេត្តាធ្វើការផ្សព្វផ្សាយឲ្យដល់យោធិនគ្រប់រូប ដែលកំពុងប្រើប្រាស់រថយន្តចង្កូតស្តាំ ដើម្បីរៀបចំសំណុំបែបបទស្នើសុំទាន់ពេលវេលា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor