header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលកន្លងទៅថ្មីៗគុណម្ចាស់ ហាក់ សៀងហៃ បានផ្ញើជូនក្រុមហ៊ុនសែលខាត (CellCard ) សូមមេត្តាកែតម្រូវសំណេរលើបដាឡើងវិញ ព្រោះដាក់តាំងទីសាធារណៈ ២៤ម៉ោងលើ២៤ម៉ោង គឺប៉ះ.ពា.ល់ដល់អក្សរសាស្រ្តខ្មែរយើងសម្បើមណាស់ ។

គុណម្ចាស់មានសង្ឃដីកាថា -ពាក្យត្រូវគឺ៖ “សក្តិសម “ មិនមែន “សាកសម”

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

-ពាក្យសាក៖ សា.កស.ព សាកល្បង សាកមើល -ពាក្យ៖ សក្តិ ឬ ស័ក្តិ បច្ចុប្បន្នក្រុមប្រឹក្សាជាតិភាសាខ្មែរបានអនុម័តិថា ពាក្យណាមានតម្រួតខាងចុងមិនបាច់ដាក់សញ្ញាសំយោគ(័)ទេ

ឧទាហរណ៍៖ ទូរសព្ទ លក្ខខណ្ឌ សត្វ យក្ស ជាដើម ។ ពេលកែតម្រូវហើយ សូមផ្ញើបដាមកអាត្មាភាពផង ដើម្បីផ្សាយថា បានកែតម្រូវហើយ ជាគំរូល្អតទៅ ។ (បញ្ជាក់៖ ក្នុងករណី ក្រុមហ៊ុនសែលកាត សន្យានឹងកែតម្រូវឡើងវិញ អាត្មាភាព នឹងលុបសារដែលនិយាយកែតម្រូវសែលខាត តែសូមរក្សាទុកនូវការបកស្រាយបំភ្លឺពាក្យ “សក្តិសម មិនមែន សាកសម” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាស្រ័យហេតុនេះ សូមសាធារណជន បានជ្រាប និងសូមរក្សាការបញ្ចេញមតិប្រកបដោយសីលធម៌ និងមិនជាន់ពន្លិច កែតម្រូវដោយមនោសញ្ចេតនាអ្នកស្រឡាញ់រក្សាអក្សរសាស្រ្តជាតិយើង )។

ក្រោយមានការផ្ញើសារបែបនេះ ស្រាប់តែក្រុមហ៊ុនសែលកាត ធ្វើការកែតម្រូវភ្លាមៗផងដែរ ដោយព្រះតេជគុណបានផ្ញើសារបន្តថា សូមអរគុណក្រុមហ៊ុន សែលកាត បានកែតម្រូវហើយ (៣នាទីមុននេះ ម៉ោង ៩:៤០ ព្រឹក ទី៥ វិច្ឆិកា ២០២១) តែនៅឡើយបដាតាមដងវិថី ។ បើក្រុមហ៊ុនបានជួបអាត្មាភាពផ្ទាល់ យើងនឹងពិភាក្សាការងារបន្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលកាន់តែរំភើបទៀតនោះគឺនៅថ្ងៃនេះតែម្ដង ថ្ងៃទី ១៨ ខែវិច្ឆិកានេះ ព្រះតេជគុណបានផ្ញើសារឲ្យដឹងថា ពិតជារំភើបណាស់ ! មានតែពាក្យជូនពរ សូមឱ្យថ្នាក់ដឹកនាំ និងក្រុមហ៊ុនសែលកាតទាំងមូលទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន ជាពិសេសសូមទទួលបានជោគជ័យរាល់ភារកិច្ចការងារជាភិយ្យោភាពតទៅ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រឹត្តិការណ៍នេះ ពិតជាគំរូដ៏ល្អបំផុតសម្រាប់ក្រុមហ៊ុន ស្ថាប័ននានា ឬបងប្អូនយើងដែលមានការភ្លាំងភ្លាត់ដោយអចេតនា បានកែប្រែឱ្យបានត្រឹមត្រូវឡើងវិញ ។ រួមគ្នាដើម្បីវឌ្ឍនភាពកម្ពុជាដ៏ថ្លៃថ្លារបស់យើង ! សាធុ សាធុ សាធុ ! ដោយក្តីរាប់អានពីអាត្មាភាព ហាក់ សៀងហៃ ថ្ងៃព្រហស្បតិ៍ ១៤កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ទី១៨ វិច្ឆិកា ២០២១ វេលាម៉ោង ៦:២០នាទីល្ងាច ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post