សង្គម

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈគ ណ នី Cheng Yii បានរៀបរាប់រឿងរ៉ាវរបស់ខ្លួនឲ្យមហាជនបានដឹងទាំងស្រុងថា៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ឡានដែលខ្ញុំស្រលាញ់មើលថែបំផុតត្រូវបានធ្វើឲ្យឆ្កូត ដោយសារតែស្រីម្នាក់គេថាជាអ្នកគ្រប់គ្រងរបស់ Hotel Lub d សៀមរាប គ្រប់គ្រងដោយគ្មានសីលធម៌ និងធ្វើការដោយគ្មានការទទួលខុសត្រូវ គ្មានការចាត់ចែងគ្រប់គ្រងច្បាស់លាស់ មានចេតនាយកឈើមកដាក់ធ្វើឲ្យខូចខាតឡាន របស់ខ្ញុំដោយមិនមានការជូនដំណឹងអ្វីទាំងអស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំសូមបញ្ជាក់ថា ដោយសារកន្លែងស្នាក់នៅមួយនេះផ្តល់កន្លែងចតឡានមួយដែលមានលក្ខណៈមិនគ្រប់គ្រាន់ក្នុងថ្ងៃអុំទូក យប់ទី១ ខ្ញុំបានចតឡាននៅក្នុងចំណតនោះ ពេលយប់ តែនៅម៉ោង ជិត ៧ព្រឹក ខ្ញុំត្រូវបានបុគ្គលិកអូតែល តេទូរស័ព្ទដាស់ឲ្យខ្ញុំចុះមកយកឡានចេញឲ្យទៅភ្ញៀវផ្សេងទៀត_

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាំងដែលថ្ងៃឈប់សម្រាកគិតថាមកសម្រាកឲ្យសុខស្រួលតែក៏ត្រូវបានរំខាន យប់បន្ទាប់មកដោយយល់ឃើញថាខ្លាចមានការរំខានត្រូវងើបពីព្រឹកមកយកឡានចេញទៀត ខ្ញុំក៏ចតឡាននៅអែបផ្លូវមុខអូតែល ដោយមិនមានបុគ្គលិក ឬសន្តិសុខណាហាមឃា.ត់នោះទេ

លុះក្រោយមកខ្ញុំត្រឡប់ពីការងារមកវិញក៏ស្រាប់តែឃើញ មានឈើ និងស្លាកដាក់លើឡានខ្ញុំ ខ្ញុំក៏សួរទៅបុគ្គលិកទីនោះថាហេតុអីធ្វើដូច្នោះ បើចតបាន ឬមិនបានក៏គួរណាជូនដំណឹងមកខ្ញុំឲ្យដឹងផង ហើយម្យ៉ាងកន្លែងខ្ញុំចតគឺលើផ្លូវស្របអែបខាង ហើយពេលខ្ញុំចតនោះក៏មានបុគ្គលិកឃើញដែរ មិនមានជំ.ទាស់នោះទេ បុគ្គលិកអូតែលទីនោះប្រាប់ថា គឺម្នាក់ស្រីឈ្មោះដូចមានក្នុងហ្វេ បុ កហ្នឹងជាអ្នកគ្រប់គ្រងបានយកឈើមកដាក់លើឡានធ្វើឲ្យខូចខាតឡានខ្ញុំតែម្តងដោយមិនមានសួរនាំអ្វីនោះទេ ខ្ញុំក៏តេទូរស័ព្ទទៅសួរបែរជាមិនមានការដោ-ះស្រាយ_

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឬមានការនិយាយស្តីក្នុងនាមជាអ្នកគ្រប់គ្រងអូតែលដោយមានវីជ្ជាជីវៈ និងក្រមសីលធម៌ទេ ថែមទាំងប្រើពាក្យសំដីទាំងកំ.ហឹងយករួចខ្លួនថា មកពីខ្ញុំគ្មានសុជីវធម៌ចតឡាននៅមុខអូតែលគាត់ ទាំងដែលគាត់ក្នុងនាមជាអ្នកគ្រប់គ្រងអូតែលមិនសួរពីមូលហេតុ ឬជូនដំណឹងមកខ្ញុំបន្តិចសោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជម្រាបថាកន្លែងដែលខ្ញុំចតគឺស្ថិតលើផ្លូវស្របអែបឡានដទៃទៀតឃើញមានគេចតដូចគ្នាដោយសារតែផ្លូវធ្វើមិនទាន់រួចស្ថាពរ បុគ្គលខាងលើគ្មានសិ.ទ្ធអំ.ណាចណាមួយមកប្រើប្រាស់ធ្វើឲ្យខូចខាតឡានខ្ញុំយ៉ាងដូច្នេះដែរ។

ខ្ញុំក៏ជាអ្នកគាំទ្រ Hotel Lub d តែងតែមកគេងនៅទីនេះពេលដែលខ្ញុំមកសៀមរាប ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយ និងខកបំណងខ្លាំងបំផុត គឺជួបហេតុការណ៍ខាងលើហេតដូចនេះសូមអំពាវនាវដល់ម្ចាស់អូតែល Lub d មេត្តាពិនិត្យ និងកែតម្រូវលើការចាត់ចែងគ្រប់គ្រងទទួលភ្ញៀវរបស់បុគ្គលខាងលើឡើងវិញផង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះបើនៅបន្តឲ្យមានទង្វើ និងសកម្មភាពបែបហ្នឹង វានឹងធ្វើឲ្យខូចខាតដល់ទ្រព្យសម្បត្តិឯកជន និងធ្វើឲ្យប៉ះ.ពាល់ដល់ឈ្មោះអូតែល ដោយសារតែមានអ្នកគ្រប់គ្រងម្នាក់គ្មានវិជ្ជាជិវៈ និងគ្មានក្រមសីលធម៌ ប្រើកំ.ហឹងបង្កើតរឿងតូចទៅជារឿងធំ រឿងដែលគួរមានវិធីដោ-ះស្រាយដោយសន្តិ.វិធី ទៅជារឿងដែលបង្កឲ្យមានការខូចខាតដោយចេតនា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor