សង្គម
កណ្ដាល៖ ព័ត៌មានបឋម មានរឿងប៉ះពារគ្នាមួយនៅព្រឹក វេលាម៉ោង១០ និង០៥នាទីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ រវាងម៉ូតូសណ្ដោងរ៉ឺម៉ក់ និងរថយន្តលិចស៊ីស rx300 នៅតាមបណ្ដោយផ្លូវជាតិលេខ២ ត្រង់ចំណុចមុខ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ស្ថិតក្នុងភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ក្នុងហេតុការណ៍នេះ បណ្ដាលឲ្យរថយន្តខូ.ចខា.ត ទ្វារភាគីខាងរថយន្ត មួយចំហៀងយ៉ាងដំណំ រហូតឈានដល់សមត្ថកិច្ចមកចុះវាស់វែងផងដែរដើម្បីដោ-ះស្រាយនៅពេលក្រោយ យ៉ាងណាហេតុការណ៍នេះមិនមានអ្នករ.ងរ.បួ.សឡើយ ។
ដូច្នេះហើយសូមអ្នកបើកបរ ឬការចតទាំងឡាយមេត្តាប្រុងប្រយ័ត្ន ដើម្បីកុំឲ្យមានការប៉ះពារគ្នាជៀងវាងនូវការខាតពេលវេលា និងទ្រព្យសម្បត្តិ រហូតដល់មានវិប្បដិសារី។