សង្គម
អាម៉ាប៉ាប៉ាញ៉ូស
ដូចដែលលោកអ្នកបានជ្រាបហើយ ‘Top Of The Lady’ ( វីរនារី ) ដែលបានចេញវីដេអូខ្លី កាលពីពេលថ្មីកន្លងទៅនេះទទួលបានការគាំទ្រយ៉ាងច្រើន ជាមួយនឹងការកោតសរសើរចំពោះ ការផលិតបទនេះឡើងដែលបង្កប់នូវ មហិច្ឆតា និងភាពអស្ចារ្យនៃ កេរ្តិ៍ដំណែល បុព្វបុរស បុព្វការី ខ្មែរគឺបាន បន្សល់ទុកនូវភាពអស្ចារ្យ និងមហាសាលក្រៃលែង។
បើតាមអាធីកាបានឲ្យដឹងថា វីដេអូចម្រៀងមួយនេះចំណាយអស់រហូតដល់ 600លានរៀល ដែលទេព បូព្រឹក្សយកឡានទៅលក់ដើម្បីយកថវិការផ្ទាល់ខ្លួនមកធ្វើ MV នេះ ខ្ញុំក៏បានទៅជាមួយគាត់ដែរ ! ការលះបង់ថវិកាផ្ទាល់ខ្លួនសំរាប់គាត់ខ្ញុំគិតថាវាមិនមែនជារឿងធំសំរាប់គាត់នោះទេ ប៉ុន្តែមនសិការក្នុងការបង្កើតMVដែលតំណាងអោយប្រជាជាតិយើងទាំងមូលគឺជារឿងយើងមិនអាចមើលរំលងបាន ។ គម្រោងធ្វើបទមួយដែលតំណាងអោយប្រទេសយើងគឺមានក្នុងចិត្តគាត់តាំងពី២ឆ្នាំមុន ហើយProject MVនេះត្រូវបានដំឡើងរយៈពេល២ខែ ជាមួយក្រុមការងារសរុប ១២៦នាក់។
ជាមួយគ្នានេះដែរមានអ្នកខ្លះបានលើកឡើងថាទាក់ទងនឹងការផលិតវីដេអូចម្រៀងមួយនេះ ម៉េចបានអត់ឃើញអាចារ្យធំមានការលើកឡើងអ្វីសោះអ៊ីចឹង? គាំទ្រ ឬអត់? ចម្លើយគឺមិនស្ងាត់នោះទេ គឺអាចារ្យធំបានលើកឡើងចំពោះរូបលោក ជី ដេវីដ ត្រង់ឈុតមួយ«ពន្តស្មឹ កញ្ច យទន្ត វិស្ណុ ពន្ច កវាលេ ឧបទ្វិប អន្តរោ យ ម អ ឧ ពន្សសមាម សន្តិជយោ»ថា«អស្ចារ្យណាស់លោកប្អូន» មិនត្រឹមតែប៉ុណ្ណោះនោះទេថែមទាំងតាំងរូបនៅគ្របរូបលើគ ណ នី របស់លោកទៀតផង។