សង្គម
នៅថ្ងៃអង្គារ៍៤រោច ខែកត្តិក ឆ្នាំឆ្លូវត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ២០២១ កម្លាំងផ្នែកជំនាញបានអនុវត្តន៍តាមបទបញ្ជារបស់លោកវរសេនីយ៍ឯក ហួត ចាន់ធី អធិការនគរបាលស្រុកចុះស្រាវជ្រាវករណីប្រេីពាក្យសម្តីអ.សុរោះមកលេីសមត្ថកិច្ចនគរបាលស្រុកកំពង់សីលា ខេត្តព្រះសីហនុ តាមរយ:បណ្តាញសង្គមហ្វេ បុក។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ២០២១ ម្ចាស់ឈ្មោះ វី ស្រីហន ភេទស្រី អាយុ១៩ឆ្នាំ មានទីលំនៅបច្ចុបបន្នភូមិស្ទឹងសំរោង ឃុំអូរបាកទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ប្រើប្រាស់អាខោនឈ្មោះ សុខ លីន និងតិកតុកឈ្មោះ ម៉ីម៉ីរៀល បានមកអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដេីម្បីសុំផ្តល់អ.ត្តស.ញ្ញាណបណ្ណ.សញ្ជាតិខ្មែរ
មន្ត្រីជំនាញបានរៀបចំបំពេញព័ត៌មានរួចបានឲ្យរូបគាត់ទៅវាស់កម្ពស់ដេីម្បីតម្រូវតាមល្ខខណ្ឌដែលត្រូវផ្តល់ តែគាត់បែរជាគិតថាអ្នកដែលឈរវាស់កម្ពស់ គឺសុទ្ធតែជាអ្នកទោ.ស ទៅវិញ ក្រោយពីបានត្រឡប់ទៅវិញគាត់បានថតរូបធ្វេីជាវីដេអូ ប្រេីពាក្យសម្តីមិនគប្បីចំពោះសមត្ថកិច្ច រួចបង្ហោះតាមបណ្តាញសង្គមទាំងពីរខាងលេីតែម្ដង។
យ៉ាងណានៅថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២១ ផ្នែកជំនាញបានហៅរូបគាត់មកសួរនាំ និងបំភ្លឺក្នុងករណីខាងលេីនេះរូបគាត់បានសាររភាពថាគាត់ពិតជាបានប្រព្រឹត្តដូច្នេះពិតប្រាកដមែនសមត្ថកិច្ចបានឲ្យរូបគាត់ធ្វេីវីដេអូដេីម្បីសុំទោ.សជាសធារណៈ និងធ្វេីកិច្ចសន្យាអប់រំណែនាំរួចឲ្យត្រឡប់ទៅវិញ។