សង្គម
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នៅព្រឹកថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។
ថ្លែងក្នុងឱកាសនេះសម្ដេចតេជោ ហ៊ុន សែន បានផ្ដាំផ្ញើដល់អ្នកប្រ.ឆាំ.ងថា បើគិតតែរអ៊ូរឿងសាំងឡើងថ្លៃ កុំជិះឡាន ម៉ូតូ ជិះកង់ តែគួរដើរវិញទៅ ព្រោះសាំងឡើងថ្លៃមិនមែនតែនៅកម្ពុជានោះទេ គឺពេញពិភពលោក ហើយការដែលសម្ដេចលើកឡើងបែបនេះ ដោយសារមានអាខោនហ្វេបុកម្នាក់ បានចូលខមិ្មនក្នុងផេ កសម្តេចថា «សម្តេចសុំគិតថ្លៃសាំងផង កុំគិតតែវ៉ា.ក់.សាំង» ។
សម្តេចតេជោបញ្ជាកយ៉ាងដូច្នេះថា «មានមួយនោះ ចូលខម្មិនក្នុងហ្វេ បុករបស់ខ្ញុំ ដូចជា ជ្រុលហួសបន្ដិច ខ្ញុំគិតថាមិនមែនមនុស្សក្នុងប្រទេសទេ គេថា លោក ហ៊ុន សែន ឯងគិតរឿងសាំងផង កុំគិតតែរឿងវ៉ា.ក់.សាំងពេក ខ្ញុំឆ្លើយតបទៅវិញ ពេលសាំងឡើងថ្លៃ លោកគួរកុំជិះឡាន និងម៉ូតូ គួរដើរទៅ»។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា ការសាំងឡើងថ្លៃពេញពិភពលោក មិនមែនតែឡើងកម្ពុជាមួយទេ នាំគ្នារអ៊ូសាំងឡើងថ្លៃ ប៉ុន្ដែរអ៊ូពីរឿងសាំឡើងថ្លៃ តែពេលបុណ្យអុំទូក និងថ្ងៃអាទិត្យមួយថ្ងៃទៀត ស្ទះ ឡានមហាឡាន សម្ដេចនឹងថ្លែងអំពីបញ្ហានេះនៅពេលក្រោយ។