សង្គម
អាម៉ាប៉ាប៉ាញ៉ូស
កាលពីដើមខែកក្កដា ឆ្នាំ២០២១ អ្នកម្ដាយជាទីគោរព ស្រលាញ់ របស់អ្នកនាង យុគ ចិន្តា គឺអ្នកស្រី ខឹម ផល្លី ដែលមានវ័យក្បែរ៧០ឆ្នាំប៉ុណ្ណោះ ស្រាប់តែបាត់បង់ជីវិតទៅយ៉ាងលឿនៗបែបនេះ ទាំងមិនមានឈឺអ្វីសោះ សូម្បីអ្នកគាំទ្រ និងមិត្តអ្នកសិល្បៈក៏ពិបាកទទួលយកដែរចំពោះការចាកចេញទៅយ៉ាងលឿនៗបែបនេះ។
យើងតែងសង្កេតឃើញថា អ្នកនាង យុគ ចិន្តា និងម្តាយរមែងបង្កើតកម្មវិធីសាងបុណ្យ ដាក់ទាន តាមវ.ត្តអា.រា.មមិនដែលរំលងឡើយ ដូច្នេះហើយការបាត់បង់មួយនេះធ្វើឲ្យអ្នកនាងយុគ ចិន្តាពិបាកទទួលយកខ្លាំងមែនទែន នៅថ្ងៃទី ២៤ ខែវិច្ឆិកានេះ អ្នកនាងបានផ្ដល់បទសម្ភាសន៍មួយដល់ សិល្បករកម្ពុជា និង សង្គម ថា៖
ក្រោយពីបាត់បង់ម្ដាយអ្នកនាង ទទួលវិបត្តិផ្លូវចិត្ត ចំពេលកូ.វីដផង អ្នកនាងបានទៅរស់នៅឯស្ទឹងពពក ខេត្តកោះកុង តាមព្រៃ តាមភ្នំ ហើយរស់នៅតែក្នុងឡាន ខ្លាចផ្ទះ ខ្លាចពេលយប់ តែព្យាយាមហ្វឹកហាត់ផ្លូវចិត្ត តាមរយៈការដើរ ការស្ដាប់ធម៌ សង្ឍឱវាទ...។
សូមទស្សនាវីដេអូខាងក្រោមនេះ ជាមួយការចែករំលែកបទពិសោធផងការងារដែរ៖