header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ភ្នំពេញ​ ៖​ នគរបាល​ការិយាល័យ​សណ្តាប់ធ្នាប់​រាជធានី​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​កម្លាំង​សណ្តាប់ធ្នាប់​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ បាន​ចាត់វិធានការ​ក្តៅ​ចំពោះ​ម្ចាស់ផ្ទះ​០៤​ល្វែង​នៅ​លើ​កំណាត់​ផ្លូវ​លេខ​២៧១​ ម្តុំ​ខ្លោងទ្វារវត្ត​សន្សំ​កុសល​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទីតាំងខាងលើនេះនៅ​តែ​ចចេស​រឹងរូស​បន្ត​ដាក់​តាំង​លក់​ឧបករណ៍​សម្ភារៈ​យក​ចំណី​ផ្លូវ​ធ្វើ​អាជីវកម្ម​ បង្ក​ប៉ះ.ពាល់​សណ្តាប់ធ្នាប់​សុវត្ថិភាព​ចរា.ចរ.ណ៍​ ដោយ​មិន​គោរព​អនុវត្ត​តាម​ការ​អបរំ​ណែនាំ​របស់​សមត្ថកិច្ច​ ដែល​បាន​ទុក​ពេលវេលា​រយៈពេល​៣​ថ្ងៃ​ឱ្យ​រុះរើ​ដោយ​ខ្លួនឯង​កាលពី​កន្លង​ទៅ​ថ្មីៗ​នេះ​ លុះដល់​ថ្ងៃ​កំណត់​គឺ​ម្ចាស់ផ្ទះ​ទាំងនេះ​មិន​អើពើ​បំ.រាម​របស់​សមត្ថកិច្ច​ឡើយ​ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សមត្ថកិច្ច​ក៏​បាន​នាំ​យក​ឧបករណ៍​សម្ភារៈ​មួយ​ចំនួន​បំ.ពាន​លើ​ចំណី​ផ្លូវ​សាធារណៈ​ លើកដាក់​រថយន្ត​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​យក​មក​ផា.កពិ.ន័យ​តាម​ផ្លូវច្បា.ប់​ ។​ ការ​ចុះ​ទៅ​រៀបចំ​សណ្តាប់ធ្នាប់​ឡើង​វិញ​នៅ​លើ​កំណាត់​ផ្លូវ​២៧១​ ម្តុំ​ខ្លោងទ្វារវត្ត​សន្សំ​កុសល​ ក្នុង​ខណ្ឌមានជ័យ​ ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ ដឹកនាំ​បញ្ជា​កម្លាំង​ដោយ​លោក​ឧត្តមសេនីយ៍ត្រី​ សែ​ម​ គ​ន្ធា​ ស្នងការ​រង​ទទួល​ផែន​ការងារ​សណ្តាប់ធ្នាប់​ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​វរសេនីយ៍ឯក​ អេ​ម​ សម្បត្តិ​ នាយការិយាល័យ​នគរបាល​សណ្តាប់ធ្នាប់​ប្រាប់​ឱ្យ​ដឹង​ថា​ ការ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ពី​សំណាក់​កម្លាំង​នគរបាល​សណ្តាប់ធ្នាប់​នៅ​ចំណុច​ខាងលើ​ គឺ​ដើម្បី​ពង្រឹង​រក្សា​សណ្តាប់ធ្នាប់​សុវត្ថិ.ភាព​ចរា.ចរ.ណ៍​ឱ្យ​បាន​ល្អ​ប្រសើរ​ ពីព្រោះ​នៅ​គោលដៅ​នេះ​តែង​ក.កស្ទ​ះចរា.ចរ.ណ៍​ជា​ប្រចាំ​ បង្ក​ដោយ​ការ​តាំង​លក់​ឧបករណ៍​សម្ភារៈ​ ឬ​ទំនិញ​ផ្សេងៗ​ពី​សំណាក់​បងប្អូន​អាជីវករ​ដែល​បាន​រំ.លោ.ភ.​បំ.ពា.ន​យក​ចំណី​ផ្លូវ​ធ្វើ​អាជីវកម្ម​ ហើយ​មាន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្ល.ងកា.ត់​នៅ​គោលដៅ​នេះ​តែងតែ​រិះ.គន់​មក​លើ​អាជ្ញាធរ​សមត្ថកិច្ច​ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោកនាយ​ការិយាល័យ​នគរបាល​សណ្តាប់ធ្នាប់​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ ការ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​គោលដៅ​ខាងលើ​នេះ​ផង​ដែរ​ គឺ​ឃើញ​មាន​បងប្អូន​អាជីវករ​ភាគច្រើន​បាន​ចូលរួម​គោរព​អនុវត្ត​តាម​ការ​ណែនាំ​របស់​សមត្ថកិច្ច​ ដែល​បាន​ចុះ​ផ្សព្វផ្សាយ​អប់រំ​ម្តង​រួច​មក​ហើយ​ នឹង​ក៏​បាន​ទុក​ពេលវេលា​០៣​ថ្ងៃ​ឱ្យ​ពួក​គាត់​រុះរើ​ឧ​បរ​កណ៍​សម្ភារៈ​ ទំនិញ​ផ្សេង​ឱ្យ​អស់​មុន​ពេលវេលា​កំណត់​ ។​ ប៉ុន្តែ​មាន​តែ​បងប្អូន​អាជីវករ​ម្ចាស់ផ្ទះ​០៤​ល្វែង​ប៉ុណ្ណោះ​មិន​ស្តាប់​តាម​ការ​ណែនាំ​របស់​សមត្ថកិច្ច​ នៅ​ពេល​នោះ​កម្លាំង​សមត្ថកិច្ច​ឈប់​អប់រំ​ទៀត​ហើយ​ គឺ​បាន​លើកយក​ឧ​បរ​ណ៍​សម្ភារៈ​មួយ​ចំនួន​លើកដាក់​រថយន្ត​ដើម្បី​អនុវត្ត​តាម​ផ្លូ.វច្បា.ប់​ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​វរសេនីយ៍ឯក​ អេ​ម​ សម្បត្តិ​ នាយការិយាល័យ​នគរបាល​សណ្តាប់ធ្នាប់​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ ជុំវិញ​នៃ​ការ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ កម្លាំង​ការិយាល័យ​សណ្តាប់ធ្នាប់​អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​របស់​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ និង​ផែនការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជុំវិញ​ការ​រឹត​បន្តឹង​អនុវត្ត​ពង្រឹង​លើ​ការងារ​សណ្តាប់ធ្នាប់​នេះ​ កម្លាំង​ការិយាល័យ​ជំនាញ​នឹង​បន្ត​ចុះ​សហការ​ជាមួយ​កម្លាំង​តាម​បណ្តា​ខណ្ឌ​ទាំង​១៤​ប្រើប្រាស់​នូវ​មធ្យោបាយ​ផ្សេងៗ​ ដើម្បី​បន្ត​ចេញ​ដោ-ះស្រាយ​ទៅ​លើ​បញ្ហា​សណ្តាប់ធ្នាប់​ទៅ​លើ​គោលដៅ​មាន​ភាព​ស្មុគស្មាញ​នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ ឱ្យ​មានគុណ​ភាព​ប្រសិទ្ធភាព​ និង​ឱ្យ​ល្អ​ប្រសើរ​ ក្នុង​នោះ​ក៏​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​នាំ​គ្នា​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​សមត្ថកិច្ច​ដើម្បី​លើកកម្ពស់​សោភ័ណ​ភាព​ សណ្តាប់ធ្នាប់​សុវត្ថិភាព​ ចរាចរណ៍​ នៅ​ក្នុង​ រាជធានី​ភ្នំពេញ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​តាម​រយៈ​នៃ​ការ​ចូលរួម​គោរព​ច្បា.ប់​ និង​សេចក្តីណែនាំ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ ៕

រូបភាព ៖អគ្គស្នងការដ្ឋាននគរបាលជាតិ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post