សង្គម
អាម៉ាប៉ាប៉ាញ៉ូស
រឿងរ៉ាវរបស់អ្នកនាង ស្រេង សុកាន់ដា ហៅនាងខ្ញុង ដែលផុងខ្លួនរហូតមានបំណុល យ៉ាងច្រើនរហូតដល់ទៅ៦០ម៉ឺនដុល្លារអាមេរិកលោកអ្នកបានជ្រាបហើយ ខណៈដែលបច្ចុប្បន្ន អ្នកនាង និងស្វាមី កំពុងប្រឹងប្រែងលក់ផ្អក ត្រី ...តាមបណ្ដាញសង្គម ដើម្បីព្យាយាមដេា-ះស្រាយបំណុលតាមសមាជីវោ។
យ៉ាងណាក្រោយពីរាជរដ្ឋាភិបាលកម្ពុជាបើកប្រទេសឡើងវិញ មង្គលការក៏ចាប់ផ្ដើមមាននោះ ខ្ញុង និងស្វាមីហាក់មានទឹកមុខឡើងវិញ ដោយសារអាជីពជាអ្នកចម្រៀងកាត់សក់ តន្ត្រីផង បានបន្តសារជាថ្មីទៀត។
អ្វីដែលមហាជនភ្ញាក់ផ្អើលនោះគឺ ខណៈដែលខ្ញុងកំពុងជំពាក់គេយ៉ាងច្រើនបែបនេះ ស្រាប់តែលោកគ្រូទស្សន៍ទាយ ឈ្មោះ អ៊ាង គង្គា ហៅលោកគ្រូមហាជុំ បានទាយថាខ្ញុង និងកៃដ នឹងក្លាយជាឧកញ៉ា ជំទាវ ហើយសល់លុយ ៣០ លានដុល្លារ នៅឆ្នាំ២០២៩។
លោកគ្រូទាយបន្តថា ខ្ញុងមាននេះគឺមិនមែនដោយសារលេងខ្ញុងលេងកំប្លែង មិនមែនដោយសារតែកៃដ លក់ដីឡូត៍នោះទេគឺ ចូលដល់ខែឧសភា ឆ្នាំ២០២២ ខ្ញុង និងដៃក នឹកឃើញអាជីវកម្មថ្មីមួយ ពាក់ព័ន្ធនឹងគ្រឿងក្រអូប ឬម្សៅ ពេលនោះហើយនឹងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ជាពេលដែលរាសីរបស់ខ្ញុងឡើង ដែលឡើងដល់ចំណុចផ្កាយលាភ។ សូមប្រិយមិត្តទស្សនាវីដេអូទាំងស្រុងខាងក្រោមនេះ៖