សង្គម
អាម៉ាប៉ាប៉ាញ៉ូស
យុវជនម្នាក់ បានជិះម៉ូតូចូលគោលដៅសមត្ថកិច្ចកំពុងអនុវត្តច្បា.ប់ចរា.ចរណ៍ ម៉ូតូអត់កញ្ចក់ហើយព្យាយាមបើករត់ ក៏ទៅបុ.កជាមួយនឹងម៉ូតូមួយគ្រឿងបណ្ដាលឲ្យរងការខូ.ចខា.ត អ្វីដែលភ្ញាក់ផ្អើលនោះពេលសមត្ថកិច្ចឃា.ត់សួរនាំ បែរមកគំ.រា.មរកវា.យសមត្ថកិច្ចទៅវិញ នៅម៉ោងប្រមាណជា២ថ្ងៃរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមរយៈវីដេអូដែលថតបាន បុរសរូបនេះ បញ្ចេញសកម្មភាពច្រងេងច្រងាង និងសកម្មភាពមិនសមរម្យ ព្រមទាំងបានស្រែ.កដាក់សមត្ថកិច្ច ដោយគំ.រាម.ដកសក្តិ និងរកវា.យទៅលើនគរបាលទៀតផង។
ទាក់ទងនឹងរឿងនេះ បើតាមលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ប្រាប់សារព័ត៌មាន នៅព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកានេះថា កម្លាំងជំនាញកំពុងសិក្សាលើទិដ្ឋភាពច្បា.ប់ហើយ តែអ្វីដែលអ្នកនាំពាក្យសោកស្ដាយគឺ ក្រោយកើតហេតុភ្លាមៗ បុរសរូបនោះមិនមានការឃា.ត់ខ្លួន ដើម្បីសួរនាំឡើយ។
ដោយបុរសរូបនេះបានចេញ ពីកន្លែងកើតហេតុដោយគ្មានរឿងអ្វីសោះ បើតាមគោលការណ៍ គឺបុរសរូបនេះមិនត្រូវអនុញ្ញាត ឲ្យចេញកន្លែងកើតនោះបានឡើយ ពោលគឺសមត្ថកិច្ចអាចឃា.ត់ខ្លួនយក ដើម្បីយកមកអនុវត្តតាមនី.តិ.វិ.ធីបន្ត តែទោះជាយ៉ាងណាកម្លាំងសមត្ថកិច្ចជំនាញ កំពុងស្វែងរកបុរសរូបនោះហើយ។
បើតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅរសៀលថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា បុរសម្នាក់ដែលបានជេ-រប្រ-មា-ថមើ-លងា-យ និងដេញវា-យសមត្ថកិច្ច ដែលកំពុងអ-នុវត្តច្បា.ប់ច.រា.ចរ.ណ៍ផ្លូវគោក នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យនោះ ត្រូវបានឃា.ត់ខ្លួនបានកាលពីវេលាម៉ោង ១៣:០០នាទីរសៀល នៅចំណុចសាលមហោស្របចេនឡា ម្តុំផ្សារដើមគរ និងនាំខ្លួនទៅសាកសួរនៅការិយាល័យចរា.ចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់.ការបន្ត.តាមនី.តិ.វិធីច្បា.ប់ ៕