សង្គម
សម្តេចតេជោ បញ្ជាឲ្យនាយឧត្តមសេនីយ៍ សៅ សុខា ប្រើប្រាស់ ឧទ្ធម្ភាគចក្រ ចុះប.ង្ក្រាបឲ្យទាន់ពេលវេលា ត្រូវតែធ្វើសកម្មភាពជាបន្ទាន់ ដឹកនាំកម្លាំងដើម្បីដោ-ះស្រាយបញ្ហានេះដោយប្រើប្រាស់ទាំងកម្លាំងថ្មើជើង ទាំងជើងទឹក និងទាំងប្រើប្រាស់ឧទ្ធម្ភាគចក្រ ដើម្បីត្រួតពិនិត្យជាបន្ទាន់ទៅលើប្រតិបត្តិការរក្សានូវតំបន់ព្រៃលិចទឹកនេះ
សម្តេចបានបន្តថា ព្រោះនៅមិនយូរប៉ុន្មានទេទឹកនឹងស្រកផុត ពួកគេនឹងចាប់ផ្តើមធ្វើការបង្កបង្កើនផល ឬកាប់បន្ថែមនៅទីនោះ យើងមិនអនុញ្ញាតឲ្យមានការបង្កបង្កើនផល ទៅលើដីដែលត្រូវដកហូតនេះត្រឡប់មកវិញទេ។
នៅព្រឹកថ្ងៃទី ២៩ វិច្ឆិកា ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអា.វុ.ធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងប.ង្ក្រាបបទល្មើ.សធនធានធម្មជាតិ បានដឹកនាំកម្លាំងដោយផ្ទាល់ ចុះទៅធ្វើការទប់ស្កាត់ និងស្រាវជ្រាវបង្ក្រាបអំពើល្មើ.ស ការកា.ប់ទ.ន្ទ្រានព្រៃលិចទឹក នៅតំបន់បឹងទន្លេសាប។
ជាមួយគ្នានោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរង នគរបាលជាតិ និងជាអនុប្រធានគណៈកម្មការជាតិ ក៏បានអញ្ជើញចូលរួមផងដែរ ដោយបានបើកកិច្ចប្រជុំក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។នេះបើយោងតាមការបញ្ជាក់ពី ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអា.វុ.ធហត្ថលើផ្ទៃប្រទេស។