header ads

Sponsor

កាលពីរាត្រី ថ្ងៃសៅរិ៏ ទី27 ខែវិច្ឆិកា ឆ្នាំ2021 ក្រុមហ៊ុនស្មាតហ្វូន vivo ប្រចាំប្រទេសកម្ពុជាបានធ្វើការសម្ពោធទៅលើស្មាតហ្វូនត្រកូល V​ ជំនាន់ថ្មីរបស់ខ្លួនមួយម៉ូឌែលនៃស្មាតហ្វូន vivo V23e ដែលឃើញមានថាមានការចូលរួមពីសំណាក់តារាតំណាងដែលជា KOL របស់ vivo លោកឈិន​ ឈឿន / លោករៀន ថត / លោកវី​ យ៉ារ៉ូ និងកញ្ញាជីមមី ម៉េង ព្រមទាំងតារាប្រចាំផលិតកម្ម រស្មី ហង្សមាស លោកនី រតនា​ / កញ្ញាសុខ សីឡាលីន / កញ្ញាវី ឌីណែត និងលោកទេព ពិសិដ្ឋ។
ចំពោះការបង្ហាញខ្លួនរបស់វត្ថមាននៃស្មាតហ្វូន V23e នេះដែរគឺត្រូវបានធ្វើការផ្តោតសំខាន់ទៅលើតម្រូវការរបស់អ្នកប្រើប្រាស់ក្នុងការជ្រើសរើសនូវស្មាតហ្វូនដែលមានតម្លៃសមរម្យដែលអាចផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់ និងការថតរូបភាពកាន់តែអស្ចារ្យបំផុត។ ស្មាតហ្វូន V23e នេះត្រូវបានឌីស្សាញឡើងដើម្បីផ្តល់នូវភាពអស្ចារ្យនៅក្នុងការថតរូបភាព និងបំពាក់នូវមុខងារថ្មីៗជាច្រើនសម្រាប់អ្នកដែលចង់បាននូវភាពរីករាយ និងភាពច្នៃប្រឌិតខ្ពស់បំផុតនៅក្នុងការថតរូបភាពប្រភេទ Self-Portraits។”

កាមេរ៉ាខាងមុខ 50MP ដំបូងគេដែលនាំយកនូវការថតរូបភាព Selfies ដ៏អស្ចារ្យបំផុត
ស្មាតហ្វូន V23e របស់ក្រុមហ៊ុន vivo គឺបំពាក់នូវកាមេរ៉ាខាងមុខកម្រិតខ្ពស់បំផុតដំបូងគេដែលមានបច្ចេកវិទ្យាថ្មីៗជាច្រើនដូចជា autofocus និង portrait modes ជាច្រើនផ្សេងៗគ្នាដូចជា AI Extreme Night និង Multi-Style Portrait ។ ជាមួយនឹងកាមេរ៉ា 50MP AF ខាងមុខនេះអាចថតរូបភាព Selfies បានច្បាស់ស្រស់ស្អាត ហើយវាក៏មានមុខងារថ្មីគឺ Eye Autofocus ដែលអ្នកប្រើប្រាស់អាចចាប់រូបភាពជាមួយនឹងចលនាមួយភ្លែតដែលរឹតតែបង្កើននូវការចងចាំដែលមិនអាចបំភ្លេចបាននោះទេ។

អ្នកប្រើប្រាស់អាចធ្វើការថតរូបភាពជាច្រើននៅក្នុងទីងងឹតជាមួយនឹងមុខងារ AI Extreme Night បានយ៉ាងច្បាស់ល្អ និង Multi-Style Portrait mode ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចបង្កើតនូវការថតរូបភាពយ៉ាងអស្ចារ្យប្រកបដោយភាពរីករាយថែមទៀតផង។ បន្ថែមពីនេះទៀតនោះ នៅក្នុង Dual-View Video ក៏អនុញ្ញាតអោយថតរូបនៅក្នុងពេលដំណាលគ្នាជាមួយនឹងកាមេរ៉ាខាងមុខ និងខាងក្រោយដែលមិនអាចបំភ្លេចបាននោះទេ។

Double Exposure គឺជាមុខងារកម្សាន្តថ្មីមួយទៀតដែលផ្តល់អោយអ្នកប្រើប្រាស់អាចធ្វើការ Import នូវ Background ជាច្រើនសម្រាប់ប្រើប្រាស់ជាស្ទាយ៍ និងភាពច្នៃប្រឌិតរបស់ខ្លួន។ នៅក្នុងមុខងារ Steadiface Selfie Video mode ស្មាតហ្វូន V23e ក៏អាចកាត់បន្ថយនូវការរង្គើរនៅក្នុងពេលថត Selfie ជាមួយនឹងមុខងារ rock-solid video stabilization ថែមទៀត។

ការឌីស្សាញរូបរាងយ៉ាងប្រណិតទាក់ទាញបំផុត ជាមួយនឹងកម្រាស់ត្រឹមតែ 7.36mm/7.41mm នោះ ស្មាតហ្វូន V23e នេះគឺមានរូបរាងស្លីមជាមួយនឹងទម្ងន់ស្រាលក្នុងការប្រើប្រាស់ ហើយវាមានគែមប្រភេទ 2.5D ដែលមើលទៅការឌីស្សាញនេះពិតជាល្អឥតខ្ចោះបំផុត។ សម្រាប់ស្មាតហ្វូន V23e Moonlight Shadow ប្រើប្រាស់នូវប្រភេទ Ceramic Film ដែលផ្តល់នូវភាពទាក់ទាញបំផុត។ សម្រាប់ Sunshine Coast  វិញគឺប្រើប្រាស់នូវ Dual-Layer Coating ដែលបង្ហាញអំពីស្ទាយ៍បែបថ្មីមួយទៀតជាមួយនឹងការមើលទៅចម្រុះពណ៌ស្អាតប្លែកតែម្តង។

ស្មាតហ្វូន V23e ថ្មីនេះប្រើប្រាស់នូវ Funtouch OS 12 ដែលផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់បំផុត។ ស្មាតហ្វូន V23e មានរ៉េម 8GB+4GB RAM ជាមួយនឹងមុខងារ Extended RAM2.0 ដែល 4GB Memory នេះនឹងប្រើប្រាស់ជារ៉េមនៅពេលដែលចាំបាច់។ អ្នកប្រើប្រាស់នឹងកាន់តែរីករាយជាមួយនឹងល្បឿនលឿនរបស់ស្មាតហ្វូននេះបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

ស្មាតហ្វូន V23e នេះប្រើប្រាស់នូវបច្ចេកវិទ្យា 44W Flash Charge ដែលអាចធ្វើការសាកថ្មបានពី 1% ទៅ 40% នៅក្នុងពេលត្រឹមតែ 15នាទី ដែលនេះបង្ហាញអំពីល្បឿនលឿននៃការសាកថ្មរបស់ស្មាតហ្វូននេះ។ ស្មាតហ្វូននេះក៏ទទួលបាននូវវិញ្ញាបនបត្រ Hi-Res Certification ដែលផ្តល់នូវសំឡេងលឺច្បាស់ និងពិរោះបំផុតក្នុងការប្រើប្រាស់ថែមទៀត។

ជាមួយនឹងកាមេរ៉ាខាងក្រោយទំហំ 64MP  នៅលើស្មាតហ្វូន V23e របស់ក្រុមហ៊ុន vivo នេះផ្តល់នូវភាពអស្ចារ្យបំផុតនៅក្នុងការថតរូបភាព។ វាអមជាមួយនឹងកាមេរ៉ាទំហំ 8MP super wide-angle និង 2MP macro ដែលអាចចាប់រូបភាពបានផ្សេងៗគ្នាយ៉ាងទាក់ទាញ។ វាក៏មានភ្ជាប់ជាមួយនឹងមុខងារ Bokeh Flare Portrait សម្រាប់ជំនួយនៅក្នុងការថតនៅពេលយប់ជាមួយនឹងការបន្ថែមនូវ portrait effects ជាច្រើនថែមទៀត។ សម្រាប់ Multi-Style Portrait វិញគឺបន្ថែមនូវ filters, color tone fine-tuning និង bokeh effects ជាច្រើនសម្រាប់ការថតរូបភាពជាមួយនឹងកាមេរ៉ាខាងក្រោយនេះ។

ជាមួយនឹងការបំពាក់នូវភាពច្នៃប្រឌិត និងបច្ចេកវិទ្យាជាច្រើនដ៏ល្អបំផុតនេះ ក្រុមហ៊ុន vivo ពិតជាបានឆ្លើយតបជាមួយនឹងការផ្តល់នូវបទពិសោធន៍នៃការថតរូបភាពដ៏អស្ចារ្យបំផុតជាមួយនឹងស្មាតហ្វូន V23e ដែលជាស្មាតហ្វូនដែលមានតម្លៃសមរម្យ និងសមត្ថភាពខ្ពស់បំផុត។

ដូច្នេះសម្រាប់អ្នកដែរមានចំណាប់អារម្មណ៌លើម៉ូឌែលស្មាតហ្វូន V23e អាចធ្វើការ Pre-Order (កុម្មង់ទុកមុន) បានចាប់ពីថ្ងៃទី28 ខែវិច្ឆិកា ឆ្នាំ2021 នេះតទៅ រហូតដល់ថ្ងៃទី09 ខែធ្នូ ឆ្នាំ2021 ជាមួយនឹង V23e ដែលមាន Memory 128GB តម្លៃ $329 និង V23e ដែលមាន Memory 256GB តម្លៃ $359 ជាមួយនឹងការទទួលបាននូវការបន្ថែមជូនកាដូយ៉ាងសន្ធឹកសន្ធាប់រួមមានដូចជា៖

កាតាបស្ពាយ : តម្លៃ $29

ប្រអប់កាដូ (Bluetooth Speaker + ជើងទ្រទូរស័ព្ទ ) : តម្លៃ $49

ការធានាអេក្រង់ 6ខែ (ទទួលបានការផ្លាស់ប្ដូរលើអេក្រង់ខូចខាតបាន 1ដង)/ ការធានាគុណភាព 18ខែ : តម្លៃ $119  

ស៊ីមកាត Smart ធំហ្ម៎ងតម្លៃ : $129

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post