សង្គម
អាម៉ាប៉ាប៉ាញ៉ូស
ភ្នំពេញ៖ ករណីអ.គ្គិ.ភ័យកាលពីវេលាម៉ោង១២និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវបេតុងក្នុងបុរីគឹមសាន្ត ភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ បណ្ដាលឲ្យមានមនុស្សបាត់បង់ជីវិតចំនួន០២នាក់។
បើយោងតាមរបាយការណ៍ពីសមត្ថកិច្ច បានបញ្ជាក់ឲ្យដឹងថា ជ.ន.រ.ងគ្រោ-ះទី១ ដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍នេះ ជាម្ចាស់ផ្ទះ ដែលមានឈ្មោះ ជា សុផល ភេទប្រុស អាយុ៦៤ឆ្នាំ ជាមន្ត្រីយោធា ផ្កាយ៣ ចំណែកឯម្នាក់ទៀត មានឈ្មោះ វន ថេន ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរ មេផ្ទះ ត្រូវជាកូនប្រសារ។
ក្នុងហេតុការណ៍នេះ ក៏មានជ.ន.រ.ង.គ្រោ-ះម្នាក់ទៀតផងដែរ មានឈ្មោះ អេង សុខុម ភេទស្រី អាយុជាង៥០ឆ្នាំ ត្រូវជាប្រពន្ធរបស់ លោក ជា សុផល គ្រាន់តែរ.ងរ.បួ.ស ករណីនេះបណ្ដាលឲ្យខូ.ចខា.តទ្រព្យសម្បត្តិរួមមាន៖ ឆេ-ះផ្ទះល្វែងមានទំហំទទឹង ៥ម៉ែត្រ បណ្តោយ ២០ម៉ែត្រ ក្នុងនោះបានខូចខាតទូតាំង ពិដាន កុងមា និងម៉ូតូចំនួន ២គ្រឿង។
មូលហេតុគឺបណ្តាលមកពី ទុ.ស្សេខ្សែភ្លើ.ងកន្លែងកុងម៉ា ទើបមានការឆេ-ះរា.លដា.លដល់ពិដានផ្ទះ រហូតបណ្តាលជ.ន.រ.ងគ្រោ-ះទាំងពីរនាក់ ដែលស្នាក់នៅក្នុងបន្ទប់ពីរផ្សេងគ្នាក្នុងផ្ទះនេះ ឈ្ល.ក់ផ្សែ.ងខ្លាំ.ង ទើបបណ្ដាលឲ្យបាត់បង់ជីវិត ពេលបញ្ជូនដល់ម.ន្ទីរពេ.ទ្យ៕