សង្គម
អាម៉ាប៉ាប៉ាញ៉ូស
ភ្នំពេញ ៖ នៅរយៈពេលចុងក្រោយនេះ យើងសង្កេតឃើញមាន ក្រុមចោ.របានធ្វើសកម្មភាព លួ.ច ឆ.ក់ ញឹកញាប់ ក្នុងភូមិសាស្ត្រ ខណ្ឌខណ្ឌមានជ័យ, ខណ្ឌពោធិ៍សែនជ័យ ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ មានការព្រួយបារម្ភ អំពីសុខ សុវត្ថិ.ភាព។
សម្រាប់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវ.ត្ថិភាព» ទាំង៧ ចំណុច ដែលដាក់ចេញដោយ ប្រមុខរាជរដ្ឋាភិបាលនោះ សមត្ថកិច្ចហាក់មិនទាន់អនុវត្តឲ្យមានប្រសិទ្ធភាពនៅឡើយ ជាក់ស្តែង គឺក្រុមជ.នស.ង្ស័.យចំនួន៣នាក់ បានធ្វើសកម្មភាព ឆ.ក់ទូរស័ព្ទពីនារីម្នាក់បានសម្រេចខណៈកំពុងនិយាយទូរស័ព្ទនៅចំហៀងផ្ទះ។
ហេតុការណ៍នេះនៅលើផ្លូវទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី៣ ខែតុលា ២០២១ ត្រូវបានបង្ហោះឡើងនៅថ្ងៃនេះ ដោយមានការហួសចិត្តនឹងសកម្មភាពក្រុមជ.ន.ស.ង្ស័.យនេះ ហ៊ានដល់ថ្នាក់ហ្នឹង រហូតដល់ម្ចាស់ទូរស័ព្ទភាំងឈរមើលចោ.រយកទៅស្រស់ៗ។ សូមទស្សនាវីដេអូខាងក្រោមនេះ៖