សង្គម
អាម៉ាប៉ាប៉ាញ៉ូសបទចម្រៀងរបស់ ទេព បូព្រឹក្ស ‘’ វីរនារី ‘’ បានចេញវីដេអូចម្រៀងជាផ្លូវការហើយ ដោយតារាចម្រៀងរូបនេះបានឲ្យដឹងថា វីដេអូចម្រៀងនេះ គឺសម្រេចសេចក្តីប្រាថ្នាបង្ហាញកេរ្ក៍ដូនតាដោយភាពជឿជាក់ សមិទ្ធផលនេះកេីតឡេីងបានដោយទំនុកចិត្តក៏ដូចជាកម្លាំងពីបងប្អូនខ្មែរទាំងអស់គ្នា ខ្ញុំមួយក្រុមសម្រេចលទ្ធផលបានប៉ុណ្ណឹងចុះបេីយេីងទាំងអស់គ្នាតេីលទ្ធផលប៉ុនណា ?
ពួកយេីងរួមគ្នាជាចង្កឹះមួយបាច់ ជួយគ្នាលេីកតម្កើងបន្ថែមទៀត ដោយយេីងមិនចាំបាច់ប្រាប់គេថានេះជារបស់អ្នកណាទេ ព្រោះច្បាស់ណាស់ថា មរតក នេះជារបស់យេីង យេីងជាអ្នកណា ? យេីងជា ខ្មែរ វីដេអូចម្រៀងមួយនេះសូមធ្វើជាចំណែកដ៏អស្ចារ្យរបស់ស្រ្តីគ្រប់រូប តែក្រោយចេញវីដេអូមួយនេះបែរជាមានអ្នកមកខម្មិនថា បទភ្លេងនេះទៅស្រដៀងនឹងបទចម្រៀងរបស់ក្រុម Blackpink ជាក្រុមចម្រៀងនារីកូរ៉េខាងត្បូងទៅវិញ។
ជាការឆ្លើយតប ផេ ក មួយ ដែលមានឈ្មោះថា Re-Idea ដែលតែងតែបង្ហោះទាក់ទងនឹងចំណេះដឹងថ្មីប្លែកៗ តាមរយៈការស្រាវជ្រាវផ្សេងៗ បានឲ្យដឹងថា ការពិតបទខ្មែរ វីរនារី នេះមានទាំងពីយូរហើយ ពោលគឺចេញតាំង២ឆ្នាំកន្លងមកម៉្លេះ ខណៈបទចម្រៀងរបស់តារាកូរ៉េ ទើបនឹងចេញជាង១ខែទេ
« បទខ្មែរ វីរនារី(Top of The Lady) ចេញយូរហើយជិត ២ ឆ្នាំកន្លងទៅ ហើយទើបចេញ Official MV ម្សិលមិញនេះ តែមនុស្សមួយចំនួនដែលស្អប់ និង ប្រភេទមនុស្ស Closed Mind បញ្ចេញមតិថា បទមួយនេះភ្លេងស្រដៀងនឹងបទ Blackpinkដែលទើបចេញបានជាង១ខែសោះ ។ គិតខ្លួនឯងថា អាជិត២ឆ្នាំ និង អា១ខែ នរណាចម្លងនរណា ? បន្តិចទៀត វារកកន្លែងខុសទៀតហើយ !»