សង្គម
ទេព បូព្រឹក្ស ‘’ វីរនារី ‘’ បានចេញវីដេអូចម្រៀងជាផ្លូវការហើយ ដោយតារាចម្រៀងរូបនេះបានឲ្យដឹងថា វីដេអូចម្រៀងនេះ គឺសម្រេចសេចក្តីប្រាថ្នាបង្ហាញកេរ្ក៍ដូនតាដោយភាពជឿជាក់ សមិទ្ធផលនេះកេីតឡេីងបានដោយទំនុកចិត្តក៏ដូចជាកម្លាំងពីបងប្អូនខ្មែរទាំងអស់គ្នា ខ្ញុំមួយក្រុមសម្រេចលទ្ធផលបានប៉ុណ្ណឹងចុះបេីយេីងទាំងអស់គ្នាតេីលទ្ធផលប៉ុនណា ?
ពួកយេីងរួមគ្នាជាចង្កឹះមួយបាច់ ជួយគ្នាលេីកតម្កើងបន្ថែមទៀត ដោយយេីងមិនចាំបាច់ប្រាប់គេថានេះជារបស់អ្នកណាទេ ព្រោះច្បាស់ណាស់ថា មរតក នេះជារបស់យេីង យេីងជាអ្នកណា ? យេីងជា ខ្មែរ វីដេអូចម្រៀងមួយនេះសូមធ្វើជាចំណែកដ៏អស្ចារ្យរបស់ស្រ្តីគ្រប់រូប
បទចម្រៀងនេះគឺ អ្នកនាង ទេព បូព្រឹក្ស និងលោក G-Devith ព្រមទាំងក្រុមការងារជាង 150 នាក់ បានរួមគ្នាបង្កើត ឬឯការចំណាយគឺមានរហូតដល់៦០០លានរៀលឯណោះ។
យ៉ាងណាមិញក្រៅពីមានអ្នកគាំទ្រយ៉ាងលើសលប់ហើយនោះ ក៏មានអ្នកលើកឡើងអំពីបទនេះផងដែរ ជាក់ស្ដែងគឺលោក ម៉ៃ សុគន្ធ ដែលបានដាក់រហ័សនាមខ្លួនឯងថាមហាទើស ខណៈលោកសឹងតែមិនសូវឃើញលើវិថីសិល្បៈផង ស្រាប់តែចេញមុខមកលើកឡើងថា៖
មើល trailer ដូចហំ មើលMv Full ចំហេវ ហេវហេវវិលមុខណាស់ ចំណាយលើអីខ្លះ MV ចឹង ចំណាយ 600លានរៀល 15មុឺនដុល្លារ តួម៉ាតំបរស្វាសោះ ខំតែជឿ មើល MV អត់យល់ទេ ពូស្មានតែតួមួយរយពីររយនាក់ ថា ចំនាយច្រើន តាមពិត ទូងៗ អួតសោះ នឹងហើយ ដែលគេថាអ្នកសិល្បៈមួយចំនួន ពូកែ អួតដូចសត្វក្ងោកចឹង ឈប់ទៅ ពូងោលសុំទាន់!!អោយពូងោលថតវិញក៏បាន 60លាន ធានាអ៊ែម»
យ៉ាងណាចំពោះមតិលើកឡើងនេះមានអ្នកចូលទៅខម្មិនមិនគាំទ្រជាច្រើនផងដែរ! តើលោកអ្នកយល់យ៉ាងណាដែរចំពោះវីដេអូចម្រៀងមួយបទនេះ?