header ads

Sponsor

នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោជ ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ឧកញ៉ា ស៊ឹម ស៊ីដា អគ្គនាយក ក្រុមហ៊ុនគ្រួសារធម្មជាតិ អេច.ប៊ី បានអនុញ្ញាតិឱ្យ  លោក ផន សំអុល​ និង  លោក ស៊ឹម ផល្លា អគ្គនាយក  ក្រុមហ៊ុន សម្រស់អប្សរា ម៉ាលីយ៉ា ប្រេន ខសមេធីក ឯ.ក និង ក្រុមការងារ ទាំងអស់     ចូលជួបសម្តែងការគួរសម និង សំណេះសំណាលពីគន្លឹះយុទ្ធសាស្ត្រទីផ្សារគ្រឿងសម្អាង យុទ្ធសាស្ត្រទីផ្សារអនឡាញ នឹង ទិសដៅដើម្បីសម្រេចគោលដៅ ទៅថ្ងៃខាងមុខ។

ក្នុងជំនួបនៃការពិភាក្សានេះផងដែរ លោក ផន សំអុល អគ្គនាយក  ក្រុមហ៊ុន សម្រស់អប្សរា ម៉ាលីយ៉ា ប្រេន ខសមេធីក ឯ.ក បានលើកឡើងថា ក្រុមហ៊ុន សម្រស់អប្សរា ម៉ាលីយ៉ា ប្រេន ខសមេធីក ឯ.ក (MBB) បានដំណើរការជាងមួយឆ្នាំមកហើយ។ ក្រុមហ៊ុន ក៏ទទួលបានគាំទ្រយ៉ាងខ្លាំងពីអតិថិជនអ្នកប្រើប្រាស់ និង ទទួលបានតំណាងធំៗ តាម បណ្តា ស្រុក និង ខេត្ត ជាច្រើនទូទាំងប្រទេស។

ទន្ទឹមនឹងការ រីកចម្រើនដ៏ប្រសើរមួយនេះ លោក ផន សំអុល ក៏បានបន្ថែម ផងដែរថា ដោយមើលឃើញថា ក្រុមហ៊ុនគ្រួសារធម្មជាតិ អេច.ប៊ី ក្រោមការដឹកនាំរបស់លោក ឧកញ៉ា ស៊ឹម ស៊ីដា មានការរីកចម្រើនជាលំដាប់ឥតគណនា ទើបលោកនិងក្រុមការងារ សម្រេចចិត្ត​សុំការអនុញ្ញាតិចូលជួប  លោក ឧកញ៉ា ដើម្បីទទួលយកបទពិសោធន៍ និង យុទ្ធសាស្ត្របន្ថែម លើយុទ្ធសាស្ត្រដែលមានស្រាប់។

ក្នុង​ឱកាសនោះផងដែរ លោក ឧកញ៉ា ស៊ឹម ស៊ីដា បានមានប្រសាសន៍ថា៖ ការធ្វើទីផ្សារផលិតផលមិនមែនចេះតែធ្វើនោះទេ។ អ្វីដែលគួរមានគឺ៖    

-ការតាំងចិត្ត ចំណង់ចំណូលចិត្ត ការដាក់គោលដៅឱ្យបានច្បាស់លាស់

-ការខិតខំប្រឹងប្រែង និង តស៊ូ

-រកចំណុចខ្វះខាត​ កន្លែងណាខ្វះ បំពេញកន្លែងហ្នឹង។

បន្ទាប់ពីនោះ លោក ឧកញ៉ា ស៊ឹម ស៊ីដា ក៏បានបន្ថែមវគ្គសិក្សា ផ្នែកទីផ្សារគ្រឿងសម្អាងក្នុងប្រទេស និង ទីផ្សារអនឡាញ លម្អិតពីគន្លឹះ នៃការប្រើប្រាស់ Facebook Page , ការផុស, ការប៊ូត និងជម្រើសនៃការផ្សព្វផ្សាយ តាមប្រព័ន្ធទំនាក់ ទំនងសង្គម ព្រមទាំងការជ្រើសរើសតួរ ប្រម៉ូតផលិតផល​ ឱ្យមានប្រសិទ្ធភាព។

ចុងបញ្ចប់នៃកម្មវីធី លោក ស៊ឹម ផល្លា អគ្គានាយក នៃក្រុមហ៊ុន សម្រស់អប្សរា ម៉ាលីយ៉ា ប្រេន ខសមេធីក ឯ.ក ក៏បានលើកឡើងផងដែរថា បន្ទាប់ពីបានចូលជួប លោក ឧកញ៉ារួច រូបលោកជាអគ្គនាយកទាំងពីរ និង ក្រុមការ ពិតជាសប្បាយចិត្តឥតឧបមា ព្រោះទទួលបានទាំងចំណេះដឹង និង បទពិសោធន៍ យុទ្ធសាស្ត្រទីផ្សារ ចំណុចខ្លាំងៗជាច្រើន។ ហើយ ក្រុមហ៊ុនរបស់លោកនឹងមានអ្វីដែលថ្មី និង ប្លែកសម្រាប់តំណាងចែកចាយទូទាំងប្រទេស និង អតិថិជនអ្នកប្រើប្រាស់ទាំងអស់ នៅពេលខាងមុខនេះ៕ ​ ដោយ៖ សូលីដា

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post