សង្គម
អាម៉ាប៉ាប៉ាញ៉ូស
កំពត៖ តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មានករណីគ្រោ-ះថ្នា.ក់ចរា.ច.រណ៍មួយបានកើតឡើងកាលពីវេលាម៉ោង១៧ និង១៥នាទីល្ងាច ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៣កំពត វាលរេញ ត្រង់ចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រែកត្នោត ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧៧- ១៧៨ ស្ថិតក្នុងភូមិព្រែកក្រែង សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។
ករណីខាងលើនេះ ប ង្កដោយរថយន្តម៉ាកតូយូតាហ្វតធូន័រ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BE 2988 បើកបរដោយជនជាតិចិន ក្នុងល្បឿ. នលឿ. ន ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ដោយមិនដឹងថា ជាមានបញ្ហាអ្វី ក៏បានរេច.ង្កូតទៅបុ.កម៉ូតូម៉ាកហុងដា ចំនួនពីរគ្រឿងដែលមានទិសដៅផ្ទុយគ្នាពីលិចទៅកើត បណ្តាលឲ្យមនុស្សស្រី២នាក់ ដែលម្នាក់ជាអ្នកបើកបរម៉ូតូ និងម្នាក់ទៀតជាអ្នករួមដំណើរបានស្លា..ប់ភ្លា.មៗនៅកន្លែងកើតហេតុ ឯម៉ូតូមួយគ្រឿងទៀត បើកបរដោយបុរសម្នាក់ ក៏បានរ.ងរ.បួ.សយ៉ាងធ្ង.ន់ធ្ង.របា.ក់ជើ.ងខាងស្តាំផងដែរ។
ក្រោយទទួលបានដំណឹងនេះ បើតាមមិត្តភក្តិម្នាក់ក្នុងចំណោមអ្នកដែលបាត់បង់ជីវិតក្នុងករណីខាងលើនេះ បានប ង្ហោះ សារសោកស្ដា យ លើបណ្តាញសង្គម ដោយពិបាកក្នុងការទទួលដោយសារភ្លាមៗពេកទទួលយកមិនទាន់បាន ដោយបានរៀបរាប់ថា៖
«R..I..P វាលឿនពេកខ្ញុំទទួលយកអត់បាន ម៉េចបានយាយឯងទៅចោលខ្ញុំចឹង ពេលខ្ញុំពិបាកចិត្តយាយតែងតែកំដរខ្ញុំ លើកទឹកចិត្តខ្ញុំ អ្នកជាមិត្តភ័ក្កល្អរបស់ខ្ញុំ កើតជាតិណាៗកុំឲ្យអាយុខ្លីដូចជាតិនេះអី»៕