សង្គម
ភ្នំពេញ ៖ មានរឿងភ្ញាក់ផ្អើលមួយ នៅសង្កាត់បឹងកេងកង២ ក្រោយមានរថយន្តស៊េរីទំនើបមួយគ្រឿង បានមកចតនៅមុខផ្ទះមួយកន្លែង ដោយមិនដឹងម្ចាស់នៅទីណា ក៏ម្ចាស់ផ្ទះបានប្ដឹ.ងទៅសមត្ថកិច្ចតែម្ដង រហូតដល់មានរថយន្តស្ទូចពីខាងស្នងការក្រុងមកស្ទូចតែម្ដង ប.ង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់។
ហេតុការណ៍នេះបានកើតឡើងកាលពីយប់មិញ វេលាម៉ោង១១យប់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅភូមិ៥ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ម្ចាស់ផ្ទះបានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើនេះ មានរថយន្តស៊េរីទំនើមួយគ្រឿង ពណ៌ស មានស្លាកលេខបានបើកមកចតមុខផ្ទះរបស់គាត់ ដោយមិនដឹងម្ចាស់នៅឯណានោះទេ គេបិទរកតែផ្លូវចេញចូលមិនបាន ទើបសម្រេចចិត្តប្ដឹ.ងទៅសមត្ថកិច្ចតែម្ដង។
ពេលនោះសមត្ថកិច្ចមូលដ្ឋាន និងម្ចាស់ផ្ទះបានស្វែងរកម្ចាស់រថយន្តនេះដែរ តែអស់ជាច្រើនម៉ោង រហូតដល់វេលាម៉ោង១១យប់គឺ នៅតែរកមិនឃើញ ទើបសមត្ថកិច្ចសម្រេច ទាក់ទងហៅរថយន្តស្ទូចរបស់ស្នងការក្រុង ហើយពេលកំពុងស្ទូច ក៏ស្រាប់តែចេញមុខម្ចាស់រថយន្តស្រែ.កពីលើផ្ទះ ដែលនៅជាប់គ្នានោះថា «ជារថយន្តរបស់ខ្ញុំទេ»។
ការពិតជារថយន្តរបស់អ្នកជិតខាងនោះសោះ ដោយម្ចាស់រថយន្តចុះមកនិយាយជាមួយសមត្ថកិច្ច ប្រាប់ពីហេតុផលថា ដោយសារតែត្រូវត្រូវធ្វើដំណើរទៅតាមខេត្តពេលទៀបភ្លឺទើបសមត្ថកិច្ចស្ទូចរថយន្តនោះចុះមកវិញដើម្បីយកទៅរក្សាទុក។
រូប៖កោះសន្តិភាព