សង្គម
តាមរយៈកិច្ចការងារសិល្បៈ អស់រយៈពេលជាង២០ឆ្នាំរបស់លោក អ៊ឹម ជីវ៉ា រហូតដល់ទទួលបានគ្រឿងឥស្សរិយយស ពីរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ។ នេះបើតាមលោក អ៊ឹម ជីវ៉ា បានឲ្យដឹងនៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២១នេះដោយលោកបានរៀបរាប់ឲ្យដឹងទាំងស្រុងថា៖
ថ្ងៃនេះមានកិត្តិយសណាស់ បានទទួលគ្រឿងឥស្សរយស មុនីសាសារាភណ្ឌ ថ្នាក់មហាសេនា បំពាក់ដោយ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអ្នកម៉ែជំទាវ ម៉ៅ ម៉ាល័យ កែគឹម យ៉ាន និង ឯកឧត្តម អភិបាលខេត្ត. បន្ទាយមានជ័យ ជាគណៈធិបតី ក្នុងកម្មវិធី បុណ្យឆ្ល.ងព្រ ះពន្លាជ័យ ប្រាសាទបារាយមេបុណ្យ ឃុំបន្ទាយឆ្មារ ស្រុក ថ្មពួក ខេត្តបន្ទាយមានជ័យ ។
នេះជាលើកទី១ហើយសំរាប់ខ្ញុំដែលបំរើសិល្បៈជាង ២០ឆ្នាំ និងចូលរួមចំនែកជាច្រើនជាមួយសង្គម ជាពិសេស ក្នុងចុះជួយសិល្បករសិល្បការនីគ្រប់កន្លែង គឺសិល្បៈក្រីក្រខ្វះខាត ស្លា.ប់ឈឺឬជា ខ្ញុំចុះទៅជួយ ធ្វើយ៉ាងណាអោយសិល្បករមួយចំនួនបានទទួលអំណោយបណ្តោះអាសន្នបានទាន់ពេលវេលា
ទោះបីការចុះជួយរបស់ខ្ញំមានរយៈពេលយូឆ្នាំក៏ពិតមែនក៏ខ្ញុំមិនដែលគិតថាចង់បានអ្វីមកវិញឡើយគឺធ្វើចេញពីចិត្ត ក្នុងនាមអ្នកសិល្បៈដូចគ្នា ក្នុងនាមខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ ខ្មែរស់នៅក្នុងដំបូលសន្តិភាពតែមួយ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដោយសម្តេចមានប្រសាសន៍គឺ សិល្បៈនៃការចែក អ្នកមានជួយ អ្នកក្រ អ្នកក្រ ជួយអ្នកអត់ គឺត្រូវចេះជួយគ្នាក្នុងគ្រាលំបាក ។
ក៏សូមថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំនាវាកម្ពុជាបានសុខសន្តិភាព បើគ្មានសន្តិភាពក៏គ្មានការរស់នៅសម្បូរសប្បាយនិងការអភិវឌ្ឍន៍ឡើយ អរគុណសន្តិភាព។
ក៏សូមថ្លៃងអំណរគុណដល់លោកជំទាវរដ្ឋមន្រ្តី និងអ្នកម្តាយជំទាវ ម៉ៅ ម៉ាល័យ ដែលតែងតែផ្តល់កិត្តិយសដល់កូន គ្រប់កម្មវិធី ។ អំពើល្អមិនសាបសូន្យ ។