សង្គម
អាម៉ាប៉ាប៉ាញ៉ូស
កំពង់ស្ពឺ៖ សមត្ថកិច្ចខេត្តកំពង់ស្ពឺ បានចុះដកហូ.តអត្ត.សញ្ញា.ណប.ណ្ណ សញ្ជាតិខ្មែរ ជាង ៣០០ សន្លឹក ត្រឡប់មកវិញ កាលពីរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ដោយប្រគល់ជូនប៉ុស្តិ៍នគរបាល ដើម្បីរក្សាទុកជាបណ្តោះអាសន្ន។
សមត្ថកិច្ចបានឲ្យដឹងថាការចុះដកហូ.តនេះ បន្ទាប់ពីធ្វើការត្រួតពិនិត្យ នៅតាមហាងលក់ទូរស័ព្ទដៃ ទីតាំងបង់ រំលស់ទូរស័ព្ទ និងកន្លែងទទួលបញ្ចាំ ដោយអត្ត.សញ្ញា.ណប.ណ្ណ សញ្ជាតិខ្មែរ គឺមិនត្រូវយកទៅដាក់បញ្ចាំ នោះទេ ដោយគ្រាន់តែថតចម្លងពីច្បា.ប់ដើមបានហើយ ដោយសមត្ថកិច្ចបានបន្តថា ដើម្បីថែរក្សាអត្ត.សញ្ញា.ណបណ្ណទាំងនេះ សម្រាប់ប្រើប្រាស់កិច្ចការអ្វីផ្សេងៗទៀត ដូចជាការងារបោះ.ឆ្នោ.ត ជាដើម។
សមត្ថកិច្ចបន្តទៀតថា មូលហេតុនៃការទុកអ.ត្តស.ញ្ញា.ណបណ្ណ ច្បា.ប់ដើមនេះគឺជាថ្នូរនឹងការបង់រំលស់ទូរស័ព្ទដៃ ដោយសាមីខ្លួន សម្រេចបង់ប្រាក់ ត្រឹម៥០ភាគរយ នៃតម្លៃទូរស័ព្ទ មិនគិតការប្រាក់ រហូតដល់ថ្ងៃប្រគល់ប្រាក់គ្រប់តម្លៃទូរស័ព្ទ ទើបម្ចាស់ហាងប្រគល់អត្ត.សញ្ញាណ.បណ្ណឲ្យសាមីខ្លួនវិញ។
ជាមួយគ្នានេះដែរ សមត្ថកិច្ចបានស្នើសុំ និងអំពាវនាវ ដល់ម្ចាស់អាជីវកម្មទាំងអស់ មិនត្រូវទទួលយក អត្ត.សញ្ញា.ណបណ្ណ.សញ្ជាតិខ្មែរ ច្បា.ប់ដើមយកទៅធានាលើបំណុល ឬបញ្ចាំខ្ចីប្រាក់នោះទេ ហើយប្រសិនបើម្ចាស់អាជីវកម្មទាំងអស់ មិនបញ្ឈប់សកម្មភាពនេះទេ សមត្ថកិច្ចនឹងអនុវត្តតាមផ្លូវច្បា.ប់ ៕