សង្គម
អាម៉ាប៉ាប៉ាញ៉ូស
នៅលើបណ្ដាញសង្គមមួយរយៈពេលចុងក្រោយ ជឿថាលោកអ្នកប្រហែលជាបានជ្រាបហើយទាក់ទងនឹងបុរសម្នាក់ ដែលប្រើប្រាស់គ ណ នី ហ្វេបុក ឈ្មោះ «Hwe Knm» បានធ្វើការ ឡាយវីដេអូ ប ង្ហោះជាបន្តបន្ទាប់ នៃការចែកប្រាក់សុទ្ធ១០០ដុល្លារ ដោយគ្មានលក្ខខណ្ឌ ដោយគ្រាន់តែទម្លាក់លេខទូរសព្ទតែប៉ុណ្ណោះ។
មានអ្នកលេងបណ្ដាញសង្គមជាច្រើនបានយល់ឃើញថា សកម្មភាពនេះ គឺអាចជាការឆ.បោ.កក្នុងគោលបំណងអ្វីមួយ អ្នកខ្លះក៏បានទម្លាក់តាមការឃោសនា ឯអ្នកខ្លះមិនជឿហើយបានសរសេរថា «ជននេះជាជ.នបោ.កប្រាស់សូមឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុ.ងប្រ.យ័ត្នខ្ព.ស់ ។
រហូតមកទល់ពេលនេះមិនឃើញមានអ្វីកើតឡើងចំពោះជនខាងលើនេះនៅឡើយទេ រហូតនៅព្រឹកថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០២១នេះ ស្រាប់តែលោកផែង វណ្ណៈ លើកឡើងយ៉ាងខ្លី ទៅកាន់សមត្ថកិច្ច និងអ្នកដែលជឿតាមការឃោសនានោះថា៖
«អ្នកដែលទម្លាក់លេខអោយវា សុទ្ធតែពួកខ្ជិលរកស៊ីតែចង់បានលុយស្រាប់ កុំខ្វល់នឹងពួកខ្លៅទាំងនោះ ទុកឲ្យវាបោ.កឲ្យអស់ក្ដិ.តខោទៅ ។ ចំណែកសមត្ថកិច្ចវិញ មហាជនស្រែកកក្រើក ហ្វេបុកហើយ ក៏មិនចា.ត់ការទៅលេីបុគ្គលបោ.កប្រា.ស់នេះដែរ។ ឬ មួយគ្រប់រឿងរង់ចាំសម្ដេចស្រែកបាននាំគ្នាធ្វេីការ ?»