សង្គម
វីដេអូផ្សាយផ្ទាល់កាលពីថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ លោក ផែង វណ្ណៈ បានចេញវីដេអូផ្សាយផ្ទាល់ ទាក់ទងនឹងរឿង លោក ប៊ុន ផាក ដែលអះអាងថាមានខ្នងបង្អែកនៅស្ថាប័នធំៗ តែត្រូវបានលោកប្រាប់ឲ្យដឹងថា លោកបានសាកសួរអ្នកនាំពាក្យអស់ហើយ គឺមិនដែលស្គាល់ឈ្មោះប៊ុន ផាកនេះឡើយ។
ជាមួយនឹងការផ្សាយផ្ទាល់នេះដែរ លោកបានរៀបរាប់ចំឈ្មោះស្រីមុំ ដែលថាដើរជំពាក់គេ ហើយលោកបានលើកឡើងនិយាយបែបជាមកសុំលោកដល់ផ្ទះឲ្យលុបវីដេអូនោះចេញ ហើយអ្វីដែល ថ្មីទៀតនោះគឺ នៅយប់ថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០២១ លោកផែង វណ្ណៈ បានចេញសារមួយថា៖
«ថ្ងៃនេះខ្ញុំទទួលបានលិខិត២ទំព័ររបស់ស្រីម្នាក់ឈ្មោះពេជ្រ ស្រីមុំ បញ្ជាឲ្យខ្ញុំលុបវីដេអូដែលបាន Live កាលពីថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០២១ ពាក់ព័ន្ធឈ្មោះនាង និងគ្រូជោគជ័យ ជាបន្ទាន់ បេីមិនលុបទេ នាងនឹងចា.ត់ការតាមផ្លូវច្បា.ប់ចាប់ពីថ្ងៃបំភ្លឺនេះតទៅ ។
លោកបានឲ្យដឹងបន្តថា៖ ហេីយគ្រាន់តែឃេីញលិខិតគំ.រា.មរបស់នាងខ្ញុំភ័យរួញប្លោ.កញាក់ទ្រេីកៗ ។ ដោយសារតែខ្ញុំរវល់ជូនអ្នកមានគុណដេីរកម្សាន្ត ខ្ញុំមិនទាន់ប្រតិកម្មទេ ចាំខ្ញុំទៅដល់ភ្នំពេញវិញស្អែកយប់ខ្ញុំនឹងលេីកយកករណីស្រីម្នាក់ឈ្មោះ ស្រីមុំ មកជំរាបជូនបងប្អូនបានជ្រាបជាសាធារណៈ ។
ហេីយខ្ញុំនឹងមិនលុបវីដេអូរបស់ខ្ញុំជាដាច់ខាត ទុកឲ្យនាងប្ដឹ.ងចុះ ខ្ញុំនឹងលេីកអំពី រឿងហេតុ របស់ ពេជ្រ ស្រីមុំ អោយបងប្អូន បានជ្រាបតែម្ដង ។ ( ជួបគ្នាយប់ស្អែក )
លោកបានឲ្យដឹងបន្ថែមទៀតថា៖ គំ.រាមអ្នកណាមិនគំ.រាមមកគំ.រាម ផែង វណ្ណៈ គំ.រាមខុសមនុស្សហើយ ពេជ្រ ស្រីមុំ នាងធ្វេីស្អីខ្លះនាងដឹងខ្លួនឯងច្បាស់ណាស់ តាមពិតទៅគេមិនចាប់អារម្មណ៍រឿងនាងផង គេភ្លេចអស់ទៅហេីយ តែនាងឆ្កឹ-ះរឿងនាងឡេីងមកដោយខ្លួនឯង។