សង្គម
រឿងលោក ជា ចាន់តុលា និងស៊ាន ធារី ហាក់ស្ងប់ស្ងាត់មែន ប៉ុន្តែដំណោះស្រាយហាក់មិនប្រសើរទេ សម្រាប់ការដោ-ះស្រាយក្រៅប្រព័ន្ធតុលាការ ដោយនៅយប់ថ្ងៃទី ០៩ ខែធ្នូនេះ លោក ជា ចាន់តុលា បានឲ្យដឹងថា អតីតមិត្តស្រីបានសម្រេចប្ដឹ.ងលោកជាផ្លូវការហើយ។
បើតាមដី.កាកោះ តុលា.ការហៅទៅសាកសួរ ទាក់ទងនឹងរឿង លួ.ចប្រាក់ក្រុមហ៊ុន ធ្វើឲ្យខូ.ចខា.តដោយចេតនា លុបបំបាត់ ឬកែប្រែដោយទុច្ច.រិតនូវទិន្នន័យ គំ.រា.មកំ.ហែ.ងឲ្យបំពេញលក្ខខណ្ឌអ្វីមួយ និងគូកន ពីប.ទ៖រំ.លោ.ភលើលំនៅឋាន តាមពាក្យប.ណ្ដឹងរបស់ឈ្មោះ ស៊ាន ធារី។
ក្នុងនោះលោកជា ចាន់តុលា បានឲ្យដឹងថា៖ ពេលនេះប្រពន្ធជាទីស្រលាញ់របស់ខ្ញុំ បានប្តឹ.ងខ្ញុំហើយដូចអ្វីដែលជនទី3ថាចា.ប់ខ្ញុំដាក់គុ.ក5ឆ្នាំអោយបាននោះ ឥលូវនេះគាត់បានធ្វើមែនហើយ ជនទី3អើយខ្ញុំសុំខ្លាចលោកហើយ ប្រពន្ធសម្លាញ់ចិត្តបងអើយ អូនដា.ច់ចិត្តពីបងម្លេះ។
តាមរយៈការឆ្លើយឆ្លង ធារី បានលើកឡើងថា៖ «គិតឲ្យច្បាស់សិនទៅបង វាគ្មានចំណេញទេ តែឡើងទៅលើហើយ លុយដែលត្រូវឲ្យបងក៏អស់ដែរ បើបងដឹងខ្លួនច្បាស់ថាមិនបន្តរឿងរ៉ាវអីទេ វាមិនខុសគ្នាប៉ុណ្ណឹងទេ។ អូនសុំអង្វរបងឈប់យកកំ.ហឹ.ងមកដោ-ះស្រាយបញ្ហាទៀតអី។ បទពិសោធឈឺចាប់ប៉ុណ្ណឹងមិនទាន់គ្រប់គ្រាន់ទៀតឬ?»
ជាការឆ្លើយតបលោកតុលា ថា៖ «អូនហៅបងទៅសម្រួលបែរជាប្ដឹងបង ទាំងថ្ងៃមិញបងសុំអូនត្រូវគ្នាវិញតាមរយៈមេធាវីតែអូនមិនព្រម អូននៅតែការពារជនទី៣ទៀត ហេតុអីអនុស្សារវីយ៍៥ឆ្នាំអូនលុបបាត់ពីក្នុងចិត្តអូន»
យ៉ាងណាចំពោះលោក ផែង វណ្ណៈ បានចែករំលែក រួចសាររបស់លោកជា ចាន់ តុលា ហើយបានលើកឡើងថា៖ «កុំបារម្ភក្មួយ ដរាបណានៅមានពូ ជនទីបីមិនអាចធ្វេីអ្វីក្មួយបានទេ ។ ក្មួយស្រី.ប្ដឹ.ង. អោយគាត់ប្ដឹ.ងសិនទៅ ដល់ថ្ងៃក្មួយឡេីងទៅបំភ្លឺចុះ ។ ពូនឹងតាមដានក្មួយរហូតដល់ទីបញ្ចប់ ។»
លោកបានបន្ថែមជាសារដាស់តឿនក្មួយ ជា ច័ន្ទតុលា ! ពេលដែលក្មួយស្រី បានសម្រេចដាក់ប.ណ្ដឹ.ងព្រ.ហ្មទ.ណ្ឌប្រ.ឆាំ.ងចំពោះក្មួយក្រោមការចោ.ទប្រកាន់ជាច្រេីនប.ទល្មេី.ស ពូសូមផ្ដាំក្មួយប្រុស ត្រូវ អត់ធ្មត់អោយបានខ្ពស់បំផុត ដាច់ខាតកុំឆេវឆាវ ហេីយត្រូវផ្អាកទាក់ទងជាមួយក្មួយស្រីមួយរយៈ ព្រោះប.ណ្ដឹ.ងព្រ.ហ្មទ.ណ្ឌនៅពេលនេះអាចជាដុំភ្លេី.ងដុ.តប.ញ្ឆេះកំ.ហឹងក្មួយប្រុសអោយច្រឡោតតែប៉ុណ្ណោះ បេីក្មួយច្រឡោតក្មួយប្រុសនឹងចូលអន្ទាក់គេមិនខាន ( នេះជាសេនារីយូរបស់ជនទី៣ ) ។ ក្មួយប្រុសអត់ធ្មត់បានអ្វីៗនឹងប្រសេីរឡេីងវិញឆាប់ៗនេះជាមិនខាន ។ ពូនៅក្បែរក្មួយប្រុសជានិច្ច !