សង្គម
ភ្នំពេញ ៖ រថយន្តស៊េរីទំនើបពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខកម្ពុជា (MENG.007) ដែលចតរថយន្តកន្លែងផ្លាកសញ្ញាហាមឃា.ត់ ខុសច្បា.ប់ចរា.ច.រណ៍ ក៏ត្រូវបានសមត្ថកិច្ចបយកសោទៅចាក់ តែម្ចាស់រថយន្តមិនចូលខ្លួនអនុវត្តពិន័យតាមនោះទេ បែរជាព្យាយាមគា.ស់បំបែ.កសោ រួចបើកចេញទៅបាត់តែម្តង។
ហេតុការណ៍នេះបានកើតឡើងនាព្រឹកថ្ងៃទី១០ ខែ ធ្នូ ឆ្នាំ ២០២១នៅចំណុចមុខហាងកាហ្វេដូងក្រអូប មណ្ឌលគីរី តាមផ្លូវ១៦៣កែងផ្លូវ៤៨៦ ស្ថិតនៅភូមិ៣ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
មហាជនកំពុងរង់ចាំមើលថា តើម្ចាស់រថយន្តនេះអាចគេ.ចរួច ឬអត់ បើមានស្លាកលេខត្រឹមត្រូវចុះបញ្ជីនៅអង្គភាពចុះបញ្ជីយានយន្តបែបនេះហើយនោះ!
ក្រោយពីម្ចាស់រថយន្តខាងលើបានគា.ស់.បំបែ.កសោ រួចបើកចេញទៅបាត់នោះ សមត្ថកិច្ចខណ្ឌចំការមន បានប្រកាស និងជំរាបដល់ម្ចាស់រថយន្តខាងលើសូមឲ្យមកធ្វើការដោ-ះស្រាយ បើមិនចូលខ្លួន និងផា.កពិ.ន័យនោះ សមត្ថកិច្ចខណ្ឌចំការមន និងតម្រូវឲ្យម្ចាស់រថយន្តមកទទួលខុសត្រូវចំពោះមុខច្បា.ប់ហើយ៕
រូបភាព ៖ នគរដ្រេហ្គន