សង្គម
បញ្ហារបស់លោក ជា ចាន់តុលា និងនាង ស៊ាន ធារីដែលមហាជនជាច្រើនបានចាប់អារម្មណ៍ ក្រោយពីឈានដល់ការប្ដឹ.ងគ្នាផងដែរនោះ ត្រូវបានដោ-ះស្រាយរួចអស់ហើយ នៅរសៀលថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២១ វេលាម៉ោង ៣:៣០ នាទី ក្រោមអធិបតីក្នុងពិធីសម្របសម្រួល ដោយឯកឧត្ដម គី តិច ប្រធានក្រុមមេ.ធា.វីស្ម័គ្រចិត្តសម្ដេចតេជោ ដោយមានមេ.ធា.វី និង មិត្តភក្ដិ នៃគូភាគីទាំងពីរចូលរួមផងដែរ។
បន្ទាប់ពីមានការសម្របសម្រួលគ្នា អ្នកទាំងពីរបានយល់ព្រមដោយស្ម័គ្រចិត្តនិង ដោយគ្មានការដាក់សម្ពា.ធ ឬ ប.ង្ខិតប.ង្ខំ ពីភាគីណាមួយឡេីយ និងបានធ្វើ ឯកសារបញ្ចប់ទំ.នាស់ឈប់ប្ដឹ.ងផ្ដល់គ្នាដោយមានមេ.ធា.វីចូលរួមធ្វើជាសាក្សីដឹងឮទាំងអស់គ្នាចាប់ពីថ្ងៃនេះតទៅ ។
នៅព្រឹកថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២១នេះ ស៊ាន ធារី បានរៀបរាប់ឲ្យដឹងថា ៖« នេះគឺជារូបភាពដំបូង ហេីយក៏ជារូបថតចុងក្រោយដែរខ្ញុំផុ សរូបជាមួយគាត់ក្នុងរយៈពេល៤ឆ្នាំជាងនេះ។ គ្រប់យ៉ាងកេីតចេញពីកំ.ហឹ.ង ស.ង.សឹ.ក ប្រ.ចណ្ឌ ចង់ឈ្នះចាញ់។ ឈឺចាប់បំផុតពេលដែលយេីងដឹងថារឿងខ្លះមិនមែនជាការពិត ដូចដែរអ្នកគ្រប់គ្នាបានឃេីញ តែមិនអាចហាស្តីនិយាយ បានត្រឹមតែខាំមាត់សង្កត់ចិត្ត ទទួលយកចាត់ទុកថាជាកម្មពា
កាន់តែឈឺចាប់បំផុតគឺមនុស្សដែលស្រលាញ់យេីងបំផុតជាអ្នកធ្វេី។ មិនខឹងទេ…កម្មពាសុីសងគ្នារួចរាល់ មិនមានជាប់ជំពាក់អ្វីទៀតទេ ចុងក្រោយសុំត្រឹមតែសង្ឃឹមថាគាត់មានក្តីសុខ អាចរកមនុស្សដែរស្រលាញ់គាត់ ហេីយគាត់ក៏ស្រលាញ់ រស់នៅយ៉ាងមានសុភមង្គល ប្រកបការងារអ្វីជោគជ័យ។ សុំទោសរឿងគ្រប់យ៉ាង និង អរគុណសំរាប់ការស្រលាញ់ យកចិត្តទុកដាក់ មេីលថែកន្លងមក Good luck…..»
ក្រោយសារនេះក៏មានសារមួយទៀត បែបលេងសើចដែលរៀបរាប់ថា៖ រឿងភាគចប់ហើយ ចុងក្រោយតួឯកស្រី និងតួឯកប្រុសអត់ជួបគ្នាទេ សុំជួបគ្នាជាតិក្រោយ តើអ្នកទស្សនាខូចចិត្តប៉ុន្មាននាក់ដែរ?