សង្គម
កញ្ញា ងិន ម៉ារ៉ាឌី បវរកញ្ញាចក្រវាលតំណាងប្រទេសកម្ពុជា ពិតជាធ្វើបានល្អបំផុតជាមួយនឹងភាពស្វាហាប់ ក្លាហាន ក្នុងរាត្រីប្រកួតបឋម នាទឹកដីប្រទេសអ៊ីស្រាអែល ដែលមានទាំងវគ្គបង្ហាញមុខ ឈុតហែលទឹក ឈុតរាត្រីស្រមោលស និងឈុតតំណាងជាតិ ។
យ៉ាងណាក្នុងឈុតតំណាងជាតិ របាំងដែលពាក់ពីក្រោយ ស្រាប់តែរបូតធ្លាក់ភ្លាមៗ ធ្វើឲ្យបវរកញ្ញាចក្រវាលយើងរូបនេះ ព្យាយាមសម្រួលស្ថានការណ៍ឲ្យប្រសើរទាំងខ្លួនមួយលើឆាកឡើងវិញ ហើយសំណាងល្អ ដោយការគិតគូរ និងជួយពីក្រុមការងារប្រចាំកម្មវិធីទើបធ្វើឲ្យ ម៉ារ៉ាឌី អាចតាំងអារម្មណ៍ ព្រមទាំងមានស្នាមញញឹមឡើងវិញ។
យ៉ាងណាក្រោយកម្មវិធីបញ្ចប់ តាមរយៈផេ កផ្លូវការបស់ម៉ារ៉ាឌី បានបញ្ចេញសារមួយថា៖
«នាងខ្ញំពិតជាមានមោទនភាពខ្លាំងណាស់ក្នុងការបង្ហាញនូវឈុតដ៏អស្ចារ្យរបស់កម្ពុជាមួយនេះទៅកាន់ពិភពលោក។ ឈុត វប្បការិកាចត្វានិមិត្ត ដែលបានបង្ហាញអំពីវប្បធម៌ និងអរិយធម៌ដ៏ត្រចះត្រចង់របស់កម្ពុជា។ នាងខ្ញុំសូមអភ័យទោ.សរាល់កំហុសខុសឆ្គងដែលបានកើតឡើង។»
យ៉ាងណាចំពោះមហាជនបានលើកឡើងថា៖ «សម្រាប់ជាតិសាសន៍ដទៃគេអាចនឹងសេីចចំពោះរឿងនេះ ប៉ុន្តែសម្រាប់ខ្ញុំមេីលប៉ុន្មានដងក៏នៅតែហូ.រទឹកភ្នែក វាមិនមែនយំព្រោះតែការធ្លាក់គ្រឿងនោះទេ តែខ្ញុំយំរំភេីបចំពោះការតស៊ូរបស់នាង នាងមិនបញ្ចប់វាទេ
នាងសុំឱកាសជាលេីកទី2ដេីម្បីរកភាពអស្ចារ្យបង្ហាញពីឈុតតំណាងជាតិរបស់នាម្តងទៀត ។ កុំមានអារម្មណ៍ថាខ្លួនអូនខុស ឬធ្វេីមិនបានល្អអី អូនធ្វេីបានល្អបំផុតហេីយ បងជឿថាប្រជាជនកម្ពុជាពិតជាមានមោទនភាពចំពោះអូនណាស់កាលពីយប់មិញនេះ»