សង្គម
កំពង់ស្ពឺ៖ កាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញនេះ មានករណីគ្រោ-ះថ្នា.ក់ចរា.ច.រណ៍មួយ ចន្លោះម៉ោង ១២ថ្ងៃត្រង់ កំណាត់ផ្លូវជាតិលេខ4 ចន្លោះគីឡូម៉ែត្រលេខ 99-100 ត្រង់ចំណុច ភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច បណ្ដាលឲ្យយុវតីម្នាក់បាត់បង់ជីវីត។
ករណីខាងលើនេះប.ង្កឡើងដោយ រថយន្ត ម៉ាក ធុនត្រា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BK-9822 ដែលបើកបរដោយជនជាតិចិន ឈ្មោះ WENG WULIN បើកបរពីទិសខាងលិច ឆ្ពោះទៅរាជធានីភ្នំពេញ លុះមកដល់ចំណុចខាងលើ រថយន្តនេះ បានបុ.កអ្នកថ្មើរជើង ម្នាក់ដេីរឆ្ល.ងផ្លូវម្នាក់បណ្ដាលឲ្យបាត់បង់ជីវិត។
យុវតីដែលបាត់បង់ជីវិតមានឈ្មោះ ប៉ូ គីមហៀក ភេទស្រី អាយុ ១៤ឆ្នាំ រស់នៅភូមិឃុំខាងលើ តែដោយសារតែសាច់ញាតិមិនអស់ចិត្តបានបញ្ជូនទៅស.ង្គ្រោ-ះនៅម.ន្ទីរពេ.ទ្យឯកជនតែពេទ្យប្រាប់ថានាងបានស្លា...ប់ទៅហើយ។
ចំណែកអ្នកបេីករថយន្តត្រូវបានសមត្ថកិច្ចឃា.ត់ខ្លួនបញ្ជូនមកអធិការស្រុកដេីម្បីសាកសួរ បំពេញនីតិវិធីបន្ដ រីឯវត្ថុតាងរថយន្តបានរក្សាទុកបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែងត្រយឹង ដើម្បីរង់ចាំការសម្រេចបន្ដ។
ក្រោយទទួលបានដំណឹងនេះ សាច់ញាតិប្អូនស្រីបានថ្លែងទាំងសោកស្តាយខ្លាំងណាស់ចំពោះការបាត់បង់កូនស្រីពៅក្នុងគ្រួសារ ដែលស្រលាញ់ជាងគេ មិនគួរបែរជាជួបរឿងអកុសលបែបនេះទេ សាច់ញាតិក៏បានបញ្ជាក់ផងដែរថាកម្មវិធីបុ.ណ្យធ្វើនៅផ្សារពេជ្រនិល។