សង្គម
ភ្នំពេញ ៖មានក្មេងទំនើងមួយក្រុមដែលមានគ្នាជិត២០នាក់ ជិះម៉ូតូជិត១០គ្រឿងបានដេញវា.យយុវជនពីរនាក់បណ្ដាលឲ្យជ.ន.រ.ងគ្រោ-ះភ័.យស្លន់ស្លោ ផ្តួលម៉ូតូចោល រួចរត់ឲ្យគេជួយ ហើយជ.នស.ង្ស័.យបានកាច់យកស្លាកលេខម៉ូតូ តែមិនបានសម្រេច បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង១៥ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចមុខដេប៉ូប្រេងឥន្ធនៈសូគីម៉ិច តាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យុវជនដែលរ.ងគ្រោ-ះទី១មានឈ្មោះ សៀង ឌី ជាសិស្ស រស់នៅជិតស្ពានអាកាសចោមចៅក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ឯយុវជនរ.ងគ្រោ-ះទី២ មានឈ្មោះ ទូច កុសល អាយុ២០ឆ្នាំ មុខរបររត់ឡំប្រឺតានៅក្រុងព្រះសីហនុ។
យុវជនខាងលើបានឲ្យដឹងថា មុនកើតហេតុរូបគេជិះម៉ូតូនិចមួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1FV-5820 ទើបនឹងចេញមកពីលេងបាល់ ក្នុងគោលបំណងត្រឡប់ទៅកន្លែងស្នាក់នៅម្ដុំស្ពានអាកាសចោមចៅ ហើយធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងទិសដៅពីជើងទៅត្បូង
លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេ.ចមុខក្មេងទំនើងមួយក្រុមជិះម៉ូតូជិត១០គ្រឿង ប្រដាប់ដោយខ្សែក្រវាត់ ដំបង និងដា.វបានជិះដេញវា.យរូបគេ ធ្វើឲ្យភ័.យស្ល.ន់ស្លោ ហើយក៏ផ្តួលម៉ូតូរត់យករួចខ្លួន និងបានស្រែ.កឲ្យគេជួយ។
ភ្លាមនោះក្រុមក្មេងទំនើងបានកា.ច់ស្លាកលេខម៉ូតូរបស់ខ្លួន តែមិនបានសម្រេចទើបបង្កឱ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចតែម្ដង ទើបក្រុមក្មេងទំនើងទាំងនោះបាននាំគ្នាជិះម៉ូតូគេ.ចខ្លួនបាត់អស់ទៅ៕