សង្គម
តើអ្នកណាខ្លះដែលជឿលើរឿងមួយនេះ រឿងដែលថា «ការធ្វើអំពើល្អរមែងទទួលផលល្អ ការធ្វើអំ.ពើអា.ក្រក់រមែងទទួលផលអា.ក្រក់» អ្នកដែលជឿ គឺជឿជាក់ថានឹងមានសង្ឃឹម សង្ឃឹមថាអ្វីដែលយើងតាំងចិត្តធ្វើជាមនុស្សល្អ ហើយក៏ប្រព្រឹត្តតាមការតាំងចិត្តនោះ ផលដែលត្រូវទទួលបានគឺសេចក្តីល្អត្រឡប់មកវិញជាក់ជាមិនខាន ។
បើតាមលោក ចាន់ តារា បានរៀបរាប់រឿងដែលលោកបានជួបប្រទះផ្ទាល់តែម្ដង ខណៈធ្វើដំណើរកម្សាន្តទៅលើនៅរមណីយដ្ឋានអន្លង់ភ្លៀវ ឬកំពូលពេជ្រ ដែលស្ថិតនៅក្នុងភូមិស្រែជើងរាស្ត្រ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ពេលត្រឡប់មកផ្ទះវិញទើបចាប់អារម្មណ៍ឃើញថាលោកបានបាត់ខ្សែក ហើយលោកបានបញ្ជាក់ថាមិនដឹងបាត់ពេលណា កន្លែងណានោះដែរ។
អ្វីដែលលោកបានចាប់អារម្មណ៍ទៀតនោះគឺភរិយាឲ្យគាត់មើលរូបថតដែលថតនៅពេលដើរកម្សាន្តនោះ គឺឃើញថាមានថតជាប់រូបខ្សែករបស់លោក ដោយគ្រាន់តែឃើញរូបថតនោះភ្លាម ធ្វើឲ្យចិត្តរបស់លោក គេងមិនលក់ និងប្រញាប់ទៅអន្លង់ភ្ញៀវវិញទាំងព្រឹកព្រលឹម ២នាក់ប្រពន្ធរបស់លោក ខណៈរយៈចម្ងាយមានដល់ទៅចំនួន៨០គីឡូពីទីក្រុងភ្នំពេញ។
លោកថាការធ្វើដំណើរទៅវិញរកមើលខ្សែកដែលបានបាត់នោះគឺមានសង្ឃឹមតែ១០%ប៉ុណ្ណោះ ខណៈរមណីយដ្ឋានមួយនេះ ថ្ងៃដែលលោកបានទៅនោះ គឺមានភ្ញៀវមកទស្សនាច្រើន ហើយទៀតសោតកន្លែងដែលលោកបានថតរូបនោះក៏មានអ្នកដំណើរមកថតរូបច្រើនដូចគ្នា ប៉ុន្តែលោកបានជឿជាក់ថាកន្លងមកលោកសាងតែអំពើល្អ ដូច្នេះហើយទើបលោកបានជឿជាក់ថា អ្វីដែលលោកបានសាងកន្លងមកនោះ នឹងតបស្នងមកលោកវិញនូវផលល្អប្រសើរ។
ដូចដែលការរំពឹងទុកមែនអ្វីដែលភ្ញាក់ផ្អើលនៅពេលទៅដល់ស្រាប់តែបានឃើញខ្សែករបស់លោកដែលដា.ច់បាត់នោះ ឃើញយ៉ាងពិតប្រាកដមែន ដូច្នេះហើយយើងត្រូវតែមានសង្ឃឹម និងសាងអំពើល្អឲ្យបានច្រើន នោះផលល្អនឹងតបស្នងមកកាន់លោកអ្នកវិញផងដែរ។ សូមទស្សនាវីដេអូដែលលោកបានផ្ដិតទាំងស្រុងខាងក្រោមនេះ៖