សង្គម
អាម៉ាប៉ាប៉ាញ៉ូស
ភ្នំពេញ៖ បុរសម្នាក់បានបេីករថយន្តសេរីទំនេីបម៉ាករ៉េងរ៉ូវ័រ១គ្រឿង ពណ៍សមួយគ្រឿង ជ្រុលទៅបុ.ករថយន្តព្រូសពីក្រោយពេញទំ.ហឹង នាវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរស្សុី នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពពីម្ចាស់រថយន្តរ.ងគ្រោ-ះបានឲ្យដឹងថា រថយន្តរបស់ខ្លួនម៉ាកព្រូសពណ៌ស ស្លាកលេខ ភ្នំពេញ 2AH-7048 កំពុងតែឈប់រង់ចាំស្តុប ស្រាប់តែពេលនោះក៏មានរថយន្ត រ៉េងរ៉ូវ័រពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BK- 8809 ទំនើបមួយគ្រឿង បើកបរដោយបុរសម្នាក់ត្រូវបានគេស្គាល់ថាជា តាប៊ុយ ដែលជាពិធីករល្បីឈ្មោះមួយរូប_
បានបើករថយន្តម៉ាករ៉េងរ៉ូវ័រមកបុ.កគូ.ថរថយន្តព្រូសខាងលេីពេញទំ.ហឹង បណ្ដាលឲ្យខូ.ចខា.តផ្នែកខាងក្រោយ យ៉ាងណាក្រោយកើតហេតុម្ចាស់រថយន្តព្រូសក៏បានចុះមកនិយាយដេីម្បីសម្រួលគ្នា តែដោយសារតែម្ចាស់រថយន្តរ.ងគ្រោ-ះទាញទូរស័ព្ទមកថត បុរសដែលគេជាអ្នកបង្កនោះបែរជាបើករថយន្តគេ.ចចេញពីកន្លែងកើតហេតុ ម្ចាស់រថយន្តព្រូសបើកដេញតាមរហូតមកដល់ចំណុចផ្លូវសហព័ន្ធរុស្ស៊ី ទើបអាចឃា.ត់បានតែម្តង ។
អ្នកបើករថយន្តបង្កស្ថិតក្នុងសភាពឈរមិននឹង ខណៈម្ចាស់រថយន្តមិនទាមទារអ្វីទេ គ្រាន់តែឲ្យទទួលខុសត្រូវ យ៉ាងណាក្រោយកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ស្រះចកបានចុះដល់ទីតាំងកើតហេតុ នាំរថយន្តទាំងពីរយកទៅ កាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលដើម្បីធ្វើការសម្របសម្រួល ដោយភាគីរថយន្តស៊េរីទំនើបរ៉េងរ៉ូវ័រ សុខចិត្តចេញថ្លៃសងការខូចខាតចំនួន ៥០០ដុល្លារ ទៅកាន់ភាគីរថយន្តព្រូសដើម្បីបញ្ចប់រឿង៕