សង្គម
អាម៉ាប៉ាប៉ាញ៉ូស
ខេត្តសៀមរាប៖ បើយោងតាមការផ្សាយរបស់សារព័ត៌មាន សៀមរាបប៉ុស្តិ៍បានឲ្យដឹងថា លោក យឹម ហ្វីណង់ ទឹង បានជួបគ្រោ-ះថ្នា.ក់ចរា.ចរណ៍នៅមុខសាលាគ្រួសខណៈពេលបើករថយន្តប៉-ះគ្នាជាមួយរថយន្តមួយគ្រឿងទៀត កាលពីថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២១ នៅវេលាម៉ោង ២៣និង៣០នាទី ត្រង់ចំណុចទល់មុខ ឪ.ស.ថស្ថាន ណាណូឃ៊ែរ ស្ថិតនៅភូមិគ្រួស សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
គ្រោ-ះថ្នា.ក់ចរា.ចរណ៍នេះរវាង រថយន្តម៉ាកស្ដារិចពណ៌ទឹកប្រាក់បើកបរ ដោយឈ្មោះ វិន ឡូន មានអ្នកជិះក្នុងរថយន្តចំនួន៦នាក់ រ.បួ.សស្រាលទាំងអស់ បានបុ.កជាមួយរថយន្ត ព្រូសពណ៌ទឹកប្រាក់បើកបរដោយឈ្មោះយឹម ហ្វីណង់ ទឹង រស់នៅភូមិស្ទឹងថ្មី ឃុំស្វាយដង្គំ ក្រុងសៀមរាប បើកបរទិសដៅពីត្បូងទៅជើង អ្នកជិះក្នុងរថយន្តចំនួន៣នាក់អ្នកបើកបររបួ.សធ្ង.ន់ ឯអ្នករួមដំណើរធ្ង.ន់១នាក់ និងស្រាល១នាក់។
បើតាមរបាយការណ៍របស់សមត្ថកិច្ចបញ្ជាក់ថា មូលហេតុ រថយន្តស្តារិចបើកល្បឿ.នលឿ.ន ចំណែករថយន្តព្រូស ឆ្ល.ងផ្លូវខ្វះការប្រុ.ងប្រ.យ័ត្ន។
ក្រោយព័ត៌មាននេះត្រូវបានផ្សព្វផ្សាយប្រហែលជាមហាជនយល់ថាជាលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាមហើយដែល ឃើញមានឈ្មោះ លោក យឹម ហ្វីណង់ ទឹង រ.បួ.ស.ធ្ង.ន់ ទើបនៅរសៀលថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២១នេះ លោកអភិបាលស្រុកបន្ទាយស្រី ចេញសារមួយបញ្ជាក់ជាសាធារណៈតែម្ដងថា៖
«ហត់នឹងឆ្លើយ! ចឹងសុំប្រាប់តែម្តង ហ្វីណង់នេះអត់អីទេ ហើយក៏អត់មានអីពាក់ព័ន្ធនឹងលោក ហ្វីណង់ ទឹង ដែរ!»