សង្គម
ភ្នំពេញ៖ កម្ពុជាបានរកឃើញករណីឆ្ល.ងវី.រុ.សកូ.វី.ដ១៩ បំប្លែងថ្មី «អូមីក្រុង» ជាលើកដំបូងលើស្ត្រីខ្មែរវ័យ២៣ឆ្នាំ ដែលបានត្រឡប់មកពីធ្វើការនៅប្រទេសហ្គាណា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ។
ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា ស្ត្រីអាយុ២៣ឆ្នាំដែលរកឃើញមានវី.រុ.សកូ.វីដ១៩ បំប្លែងថ្មី «អូមីក្រុង» មានស្រុកកំណើតនៅក្រុងបាវិត ខេត្តស្វាយរៀង។ ស្ត្រីរូបនេះបានធ្វើដំណើរតាមជើងហោះហើរ ពីប្រទេសហ្គាណា ឆ្ពោះទៅកាន់ទីក្រុងឌូបៃ និងបន្តដំណើរពីទីក្រុងឌូបៃ មកប្រទេសថៃ ទើបហោះហើរពីប្រទេសថៃមកកម្ពុជា។
ជាមួយនឹងការរកឃើញករណីដំបូងវីរុសកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង»នេះ ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុង.ប្រយ័ត្នខ្ពស់ ដោយអនុវត្តវិធានការ «៣កុំ ៣ការពារ» ឱ្យបានខ្ជាប់ខ្ជួនជានិច្ច៕
បើតាមការផ្សាយរបស់គេហទំព័របរទេសបានឲ្យដឹងអំពីរោ.គសញ្ញាទូទៅនៃវី.រុ.សបំ.ប្លែ.ងខ្លួន អូមីក្រុង គឺមានដូចជា អស់កម្លាំង ឈឺសាច់ដុំ ក្អកស្ងួ.ត ឈឺបំពង់ក ឈឺក្បាល ឡើងកម្ដៅ ជី.ព.ចរលោតញាប់ និងពុំមានអាការបាត់បង់ក្លិន ឬរសជាតិឡើយ ដូច្នេះប្រសិនបើលោកអ្នកមានអាការមិនស្រួលខ្លួន និងលេចចេញរោ.គសញ្ញាខាងលើនេះ សូមប្រញាប់ទាក់ទងទៅកាន់គ្រូ.ពេ.ទ្យ ឬទូរសព្ទទៅលេខ ១១៥ ដើម្បីស្វែងរកការតេ.ស្ត និងព្.យា.បាលឲ្យបានទាន់ពេលវេលា៕