សង្គម
រឿងរ៉ាវរបស់លោក តាប៊ុយ អតីតពិធីករទូរទស្សន៍ដ៏ល្បី បេីករថយន្តសេរីទំនេីបម៉ាករ៉េងរ៉ូវ័រ ជ្រុលទៅបុ.ករថយន្តព្រូសពីក្រោយពេញទំ.ហឹង កាលពីម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរស្សុី នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មិនដល់ពេលនេះមិនទាន់ចប់នៅឡើយទេ ហើយកាន់តែវែងឆ្ងាយថែមទៀតហើយ។
នៅយប់ថ្ងៃទី ១៥ ខែធ្នូនេះ ម្ចាស់រថយន្តព្រូសខាងលើបានផុ សវីដេអូមួយទៀតអំពីជាង កំពុងជួសជុលរថយន្ត ដោយលើកឡើងថា៖ «ជាងកាត់ឡានខ្ញុំខ្ទេ.ចហើយ ឃើញឡានខ្លួនឯងដែលជ.នល្មើ.ស បុ.កអាណិតឡានណាស់ កាត់ខ្ទេ.ចអស់ហើយ ខ្ញុំសូមប្រកាសជាសាធារណៈថាប្តឹ.ងទៅតុ.លា.ការក្រុងភ្នំពេញ ហើយទារសំណងជំ.ងឺ.ចិ.ត្ត 20000$ ដោយយកប្រាក់នោះទៅជូនម.ន្ទីរពេ.ទ្យគន្ឋបុប្ផា សូមជួយគាំទ្រ និងផ្តល់កំលាំងចិត្តផង បងប្អូន»
ការប្រកាសឈានទៅដល់ការប្ដឹ.ងនេះដោយសារម្ចាស់រថយន្តយល់ថាការសម្រួលរបស់ខ្លួនមិនបានផល បែរជាទទួលបានការលើកឡើងជាការចង់បានលុយពីតាប៊ុយទៅវិញ។ ទាក់ទងនឹងរឿងនេះមានមហាជនជាច្រើនបានលើកឡើងផ្សេងៗពីគ្នា ដោយឡែកសម្រាប់ ប៉ីប៉ីឌី អ្នកលេងបណ្ដាញសង្គមដ៏មានប្រជាប្រិយមួយរូប ក៏បានលើកឡើងផងដែរទាក់ទងនឹងរឿងនេះ។
ប៉ីប៉ីឌី បានចេញវីដេអូប្រតិកម្មនឹងសម្ដីរបស់លោកតាប៊ុយ ថាម៉េចឡានរ៉េងរូវ័រ របស់ខ្លួនធ្វើអស់ជាង២ពាន់ដុល្លារ ហើយចង់ឲ្យរថយន្តព្រូសហ្នឹងធ្វើអស់ពីរដុល្លារមែនទេ? លោកបានវែ.កញែ.កផងដែរថា ម្ចាស់រថយន្តរ៉េងរូវ័រ បើកបរស្ថានភាពស្រ.វឹ.ងខុស១ ហើយបើកបុ.កគេខុស១ទៀត ឯជិះចេញពីកន្លែងកើតហេតុក៏ខុស១ទៀត។
ហើយលោកបានសរសើរចិត្តម្ចាស់រថយន្តព្រូស តែទោះជាយ៉ាងប៉ីប៉ីឌី មិនបាននិយាយឲ្យចំឈ្មោះតាប៊ុយនោះទេ តែមហាជនច្បាស់ជាដឹងច្បាស់ណាស់ថាលោកចង់និយាយឲ្យអ្នកណា។ តោះទៅស្ដាប់វីដេអូខាងក្រោមនេះ៖