សង្គម
ពេលថ្មីៗនេះគឺ កំពុងមានការចាប់អារម្មណ៍ក្រោយនារីម្នាក់ ចេញមុខអះអាងជាប្អូនស្រី រួមឪពុក និងម្ដាយជាមួយពិធីការិនីល្បីឈ្មោះរូបស្រស់សោភាប្រចាំទូរទស្សន៍បាយ័នគឺ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ថាមិនខ្វល់ខ្វាយពីក្រុមគ្រួសារបង្កើតរបស់ខ្លួន សម្ងំសោយសុខតែខ្លួនឯង។
នេះបើតាមអាខោនហ្វេបុកដែលមានឈ្មោះថា Zeii Pov បានប ង្ហោះសារយ៉ាងដូច្នេះ៖ «ខ្ញុំមិនជឿថា រយៈពេលច្រើនឆ្នាំមកនេះ បងធ្វើដូចជាមិនដឹងរឿងអីនោះទេ បងអាចលា.ក់បាំងភ្នែកមហាជនបាន អាចកុហ.កអ្នកគាំទ្របងបាន តែបងមិនអាចលា.ក់បាំងការពិត និងប្រវត្តិរបស់ខ្លួនឯងបានមួយជីវិតនោះបានទេ
អាខោនដដែលបានបន្តថា៖ រឹតតែមិនអាចកុហ.កខ្លួនឯងទៀត។ មិនមែនបំ.ពុ.លចង់ល្បីទេ តែបងបើកនេត្រាមើលម្តាយយើងផង ហើយគិតមើលម្តងទៀតថាម្តាយរបស់គាត់ចំណាស់ប៉ុន្មានហើយ… តើគាត់អាចនៅជាមួយយើងបានប៉ុន្មានឆ្នាំទៀត?។»
យ៉ាងណាក្រោយពេលមានការបញ្ចេញមតិផ្សេងៗទៅតាមការដឹង និងយល់ឃើញ ស្រាប់តែមានផេ ក មួយដែលមានឈ្មោះថា គាំទ្រខ្សែភាពយន្ដខ្មែរ តារាខ្មែរ បានចេញសារមួយរៀបរាប់ទាំងស្រុងថា៖ «ជូនចំពោះអ្នកមិនដឹងរឿងសោះហើយមកដាក់បន្ទុកលើគាត់ : តាមពិតគាត់ត្រូវបានគ្រួសារឲ្យទៅខាងបងប្អូនជីដូនមួយចិញ្ចឹមតាំងពីអាយុ3ឆ្នាំមកម្ល៉េះ ព្រោះតែគ្រួសារបងប្អូនរៀបការយូរហើយមិនមានកូន
ហើយក៏ធូរធារជាងគ្រួសារគាត់ច្រើនដែរ។តែគ្រប់គ្នាយល់អារម្មណ៍គាត់ទេ ចុះដឹងពីទំហំផ្លូវចិត្តគាត់រឺអត់ថាទទួលយកបានកម្រិតណាព្រោះខ្លួនទើបអាយុ3ឆ្នាំត្រូវរស់នៅបែ.កពីម្ដាយបង្កើតគ្រួសារបង្កើតទៅហើយ ។ គ្រប់គ្នាដឹងហើយថាបង នីរ័ត្នគាត់គឺជាតារាស្រី១រូបដែលអាចហៅថារាជនីនៃសម្រស់ ជាពិធីការិនីដ៏ស្រស់ស្អាត ជាតារាដែលថ្លៃថ្នូរបំផុត រឿងភាគក៏គាត់មិនងាយនឹងទទួលថតដែលតែឲ្យតែថតគឺដឹងតែល្បីផ្ទុ-ះហើយ គាត់ព្យាយាមថែរក្សាកេរ្ដិ៍ឈ្មោះមកជារឿយៗ ។
ចឹងហើយមិនថាមានរឿងអ្វីនោះទេគ្រាន់តែសង្ឃឹមថាគ្រប់គ្នាកុំដាក់បន្ទុកលើគាត់ កុំលូកដៃក្នុងរឿងគ្រួសារគាត់យ៉ាងណាក៏នៅតែជាគ្រួសារគាត់ដែល អោយគាត់ជាអ្នកដោ-ះស្រាយខ្លួនឯងទៅល្អជាង ព្រោះមានតែគ្រួសារយើងនោះទេ ដែលដឹងថាការពិតនៅតែជាការពិត ទទួលយក បានរឺអត់គឺជាការសម្រេចចិត្តរបស់គាត់នោះទេ។»
ទោះបីជាយ៉ាងណាអាខោនខាងលើគឺនៅតែលើកឡើងជាថ្មីទៀតថា៖ «ទោះម៉ែមិនល្អសំរាប់អ្នកដ៏ទៃ ទោះជាគេមេីលមិនឃេីញពីទឹកចិត្តម៉ែ តែម៉ែនៅតែជាម្តាយដ៏ល្អសំរាប់កូនៗ ស្តាយដែលម្តាយខ្ញុំនៅខេត្ត បេីគាត់នៅភ្នំពេញឥលូវនេះ ទ្បាយអោយគាត់បកស្រាយការពិតអោយបងប្អូនបានដឹងពីដំណេីរដេីមទងអោយកាន់តែច្បាស់ជាងនេះ កុំអោយថាខុសតែម្ខាង ហេីយម្ខាងទៀតមិនដឹងអី»