សង្គម
កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ចូលរួមក្នុងពិធីក្រុងពាលី និងសំណេះសំណាលជាមួយក្រុមការងារថតខ្សែភាពយន្តភាគ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី។
ខ្សែភាពយន្តភាគខ្នាតធំ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ដែលជាភាពយន្តប្រវត្តិសាស្រ្ត ឆ្លុ-ះបញ្ចាំងពីជីវិតពិតៗ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាកុលបុត្រដ៏ឆ្នើមទាំងទ្វេ ក្នុងការតស៊ូស.ង្រ្គោ-ះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបយ.ង់ឃ្ន.ងប្រ.ល័.យពូ.ជសា.សន៍ ប៉ុល ពត។
ក្រោយទទួលបានការអនុញ្ញាតដ៏ខ្ពងខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្រ្តី គណៈកម្មការបានជ្រើសរើសអ្នកនិពន្ធចំនួន៥រូប ដើម្បីរៀបចំកែសម្រួលខ្លឹមសារអត្ថបទនិពន្ធ ល្ខោនវិទ្យុ ទៅជាអត្ថបទនិពន្ធភាពយន្តសរុបមាន ៤៤ភាគ ស្មើនិង៦៥៣ឆាក។ បន្ទាប់ពីបញ្ចប់ការងារនោះ គណៈកម្មការបានបង្កើតក្រុមការងារមួយធ្វើការពិនិត្យ កែលម្អ ដោយបន្សីនឹងសាច់រឿងឲ្យ ស្របទៅនឹងបរិបទសម័យកាល។
ក្រុមការងារគ្រប់គ្រងការផលិត បានចុះសិក្សាពិនិត្យជ្រើសរើសទីតាំងសម្រាប់ថតចំនួន ១០២ទីតាំង ដែលស្ថិតនៅក្នុងខេត្តកំពង់ធំ កំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ និងរាជធានីភ្នំពេញ ដើម្បីរៀបចំតុបតែងបន្ថែមជាទីតាំងថត ឲ្យស្របនឹង បរិយាកាស ស្ថានភាពភូមិសាស្រ្ត និងជីវភាពរស់នៅនាសម័យកាលនោះ ហើយតួសម្ដែងសំខាន់ៗចំនួន ១០៣នាក់ តួប្រជាជនយ៉ាងតិច ៥០០នាក់ ព្រមទាំងកម្លាំងអង្គរក្សចូលរួម ៥០០នាក់ផ្សេងទៀត។
លើសពីនោះទៅទៀត យោងតាមអនុសាសន៍សែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី គណៈកម្មការបានរៀបចំ សាងសង់បន្ទាយកោះថ្ម បន្ទាយទ័ពលន់នល់នៅទន្លេបិទ និងភូមិប្រជាជន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន បញ្ជាការដ្ឋានអ.ង្គរ.ក្ស (ភ្នំស្រង់) ដែលសំណង់ទាំងនោះ មិនត្រឹមតែជាការសាងសង់សម្រាប់ថតប៉ុណ្ណោះទេ តែជាសំណង់ដែលមានលក្ខណៈរឹងមាំ ដើម្បីទុកជាទីតាំងប្រវត្តិសាស្រ្ត ក្នុងការសិក្សា ស្រាវជ្រាវរបស់សិក្ខាកាម បញ្ជាការដ្ឋានអ.ង្គរ.ក្ស និងកងយោធពលខេមរភូមិន្ទ នៅពេលអនាគត។
ដោយឡែកសម្រាប់តួអង្គដែលត្រូវជ្រើសឲ្យសម្តែងជាតួអង្គដ៏សំខាន់ក្នុងរឿងនេះ គឺតួសម្តេចតេជោកាលនៅវ័យក្មេង គឺតារាសម្តែងបែបបុរាណ លោក ប៉ាន់ ខែមម៉ានូ ដែលកន្លងមកលោកធ្លាប់បានសម្តែងនៅក្នុងរឿងមួយចំនួន តែជារឿងបែបបុរាណ ដូចជា យីកេ និងល្ខោនបាសាក់ជាដើម។
លោក ប៉ាន់ ខែមម៉ានូ គឺប្អូនប្រុសបង្កើតរបស់ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ធកាល័យសម្តេចតេជោ ហ៊ុន សែន ទន្ទឹមនឹងនេះសាមីខ្លួនក៏បានបញ្ជាក់ពី អំពីមូលហេតុរូបលោកត្រូវជ្រើសរើសនេះគឺដោយសារតែ គណៈកម្មការយល់ឃើញថា រូបលោកមានមុខមាត់ស្រដៀងទៅនឹងសម្តេចតេជោកាលពីនៅក្មេង ជាពិសេសគឺពេលតុងតែងខ្លូនជាកង.ទ័.ព ហើយរូបលោកក៏ធ្លាប់បានសម្តែងក្នុងបទចម្រៀងរបស់សម្តេចតេជោ ដូចជាបទ «កំសត់កូនពុក» ជាដើមផងនោះ រួមនឹងកត្តា អំណោយផលពីធម្មជាតិមួយចំនួនទៀតផងដែរ។
ហើយសម្រាប់ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ពិធីការិនីល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍បាយ័ន ត្រូវបានជ្រើសរើសជាតួសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
ប្រភព៖ ផេ ក សម្ដេចតេជោ និង FreshNews