header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី១៧ ខែធ្នូនេះ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងនៅក្នុងការបិទបញ្ចប់សន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៦ ស្ដីពីបរិបទថ្មីនៃទំនាក់ទំនងអាស៊ាន និងសាធារណរដ្ឋកូរ៉េ បានបដិសេធនូវលទ្ធផលនៃការចុះស៊ើ.បអ.ង្កេ.តពីក្រុមមន្រ្តីជំនាញអន្តរក្រសួង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបណ្ឌិត សុខ ទូច បានស្រែ.កខ្លាំ.ងៗ ដោយច្រាលចោលលទ្ធផលរបស់ក្រុមមន្រ្តីជំនាញអន្តរក្រសួង ដែលរកឃើញការបាត់បង់ដីព្រៃលិចទឹកបឹងទន្លេសាប នៅខេត្តកំពង់ធំ ដែលតាមរបាយការណ៍ត្រឹមជាង៣ពាន់ហិកតា ខណៈលោករកឃើញជាង១០ម៉ឺនហិកតាឯណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការថ្លែងរបស់លោកបណ្ឌិត សុខ ទូច នេះក្រោយពីរដ្ឋមន្រ្តីក្រសួងកសិកម្ម ឯកឧត្តម វេង សាខុន បានបង្ហាញរបាយការណ៍កាលពីចុងខែវិច្ឆិកាថា ក្រុមការងារអន្តរក្រសួងដឹកនាំដោយលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងដែនដី បានរកឃើញនៅខេត្តកំពង់ធំមានករណីកា.ប់ទ.ន្រ្ទាន ឈូ.សឆាយដីព្រៃលិចទឹក និងកាន់កា.ប់ដីខុ.សច្បា.ប់ចំនួន៤០ករណី លើផ្ទៃដីត្រឹម ៣ ៥៦៦ហិកតា ចាប់ពីឆ្នាំ ២០១៩ រហូតដល់ឆ្នាំ ២០២១ ស្ថិតនៅក្នុងស្រុកចំនួនបួន គឺក្រុងស្ទឹងសែន ស្រុកបារាយ ស្រុកស្ទោង និងស្រុកកំពង់ស្វាយ។ 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានគូសបញ្ជាក់ថា «នៅលើផ្ទាំងអង្គរវត្តមានត្រីច្រើនណាស់ ហើយលោកបានចោទជាសំណួរថា ហេតុអីបានមានត្រីច្រើន? មូលហេតុព្រោះមានបឹងទន្លេសាប ប៉ុន្តែខ្មែរបច្ចុប្បន្ននេះ ដើម្បីផលប្រយោជន៍រៀងខ្លួន ហា៊នកា.ប់យកបឹងទន្លេសាប គ្រាន់តែខេត្តកំពង់ធំមួយអស់១០ម៉ឺនជាងហិចតា តែឆ្លើយតែ៣ពាន់ទេ ខ្ញុំទប់អត់បានផ្តាំទៅថា មិនមែន៣ពាន់ទេ ជាង១០ម៉ឺនហិចតា សូមឲ្យអ្នកទាំងអស់នោះមានភាពស្មោះត្រង់ចំពោះប្រជាជនកម្ពុជា ជាមួយរដ្ឋា.ភិបាល ខ្ញុំទប់អត់បានអ៊ីចឹងខ្ញុំ យកវេទិកានេះប្រាប់ហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមឲ្យអ្នកទាំងអស់នោះសម្តែងភាពស្មោះត្រង់ ខ្ញុំស្គាល់ម្ចាស់ភាគច្រើនហើយ តែសូមឲ្យអ្នកទាំងអស់នោះសម្តែងការពិត ជូនរដ្ឋា.ភិបាល ខ្ញុំដឹងថាមានគ្រោ-ះថ្នា.ក់ ប៉ុន្តែខ្ញុំធ្វើដើម្បីបុព្វហេ.តុជាតិ យុវជន ហើយយុវជនត្រូវត្រៀមខ្លួន»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post