សង្គម
អាម៉ាប៉ាប៉ាញ៉ូស
កាលពីម្សិលមិញនេះមានការចាប់អារម្មណ៍ខ្លាំង ក្រោយពិធីមង្គលការមួយ ទទួលបានការអបអរសាទរ ជូនពរ និងការចូលរួមច.ងដៃផងដែរ ពីធនាគារ ABA ក្រោយពិធីមង្គលការនេះបានប្រើប្រាស់កូដ ABA PAY QR នៅក្នុងពិធីដ៏មានសារៈសំខាន់បំផុតប្រចាំជីវិតនេះ។
ក្នងនោះដែរ ខាងធនាគារ បានបញ្ជាក់ចំនួនទឹកប្រាក់ដែលបានច.ងដៃនោះ គឺទឹកប្រាក់ $100 និង 400,000 រៀល តាមរយៈគណនី ABA របស់អ្នកទាំងពីរ តាមប្រភេទរូបិយប័ណ្ណនីមួយ។ យ៉ាងណាក្រោយពីយើងបានផ្សព្វផ្សាយបន្ត មានការបញ្ចេញមតិថា កូនកំលោះ កូនក្រមុំអាចជាបុគ្គលិកធនាគារហើយ ទើបទទួលបានបែបនេះ។
ជាការឆ្លើយតប បើតាមជាងថតដែលបានថតរូបនៅក្នុងពិធីខាងលើនេះបានបង្ហើបឲ្យដឹងថា កូនកំលោះកូនក្រមុំ មិនមែនជាបុគ្គលិកធានាគារ ABA ទេ ក្នុងនោះលោក ឡាំ សុខម៉េងបានឲ្យដឹងទាំងស្រុងថា៖
«ពួកខ្ញុំរៀប Concept នេះថតដើម្បីសប្បាយ និងដើម្បីឲ្យប្លែកទេ តែថតលេងៗ មិននឹកស្មានថា ABA Bank ច.ងដៃមែនទែន អរគុណ ABA ដែលច.ងដៃកូនលោះកូនក្រមុំ 100$ + 400000រៀល Hea HongHunter & Tang Ly បញ្ជាក់ កូនកំលោះកូនក្រមុំ មិនមែនជាបុគ្គលិកធានាគារ ABAទេ ហើយជាងថតក៏មិនមែនជាគ្រូជោគជ័យដែរ។»