សង្គម
អាម៉ាប៉ាប៉ាញ៉ូស
ទាក់ទងនឹងរឿង អ្នកនាង ស៊ាន ធារី ក្រោយពេលដែលរឿងរ៉ាវគ្រប់យ៉ាងបានបញ្ចប់ដោយសន្តិវិ.ធីរួចមក ហាក់ស្ងប់ស្ងាត់មួយរយៈ ដោយម្នាក់ៗប្រកបរបររៀងៗខ្លួន ប៉ុន្តែសម្រាប់ថ្ងៃនេះ មានដំណឹងថ្មីទៀតទាក់ទងនឹងលោក ប៊ុន ផាក គឺមានសេរីភាពវិញហើយ ក្រោយពីតាំងខ្លួនជាមេ-ធា-វី ត្រូវបានកម្លាំងសមត្ថកិច្ចឃា.ត់ខ្លួនបញ្ជូនមកកាន់សាលា.ដំ.បូងរាជធានីភ្នំកាលពីថ្ងៃទី ៤ ខែធ្នូឆ្នាំ ២០២១។
នេះបើតាមការបញ្ជាក់ក្នុងសំបុត្រស្នេហ៍មួយ របស់លោក ប៊ុន ផាក ផ្ដិតដោយបបូរមាត់លោកផ្ញើជូនទៅកាន់គូស្នេហ៍ ដោយមានខ្លឹមសារទាំងស្រុងថា៖ « រីករាយថ្ងៃខួបរយៈពេល៥ខែអូនសម្លាញ់! ថ្ងៃទី ១២ ខែ១២ ២០២១ ជាថ្ងៃដែលបងមានសេរីភាព និងបានជួបអូនឡើងវិញ បងសប្បាយចិត្តគ្មានអ្វីប្រៀបបានទេ! បងធ្លាប់បានភ្លក់រសជាតិជីវិតដែលគ្មានអូន វាតែលតោលប៉ុណ្ណា។
រឿងដែលកើតឡើងនេះវាធ្វើឲ្យស្នេហាយើងរឹងមាំ និងចាស់ទុំជាងមុន។ អរគុណរឿងនេះ បើគ្មានវាទេ បងក៏មិនដឹងថាវាមានតម្លៃប៉ុណ្ណា យើងហ៊ានលះ.ប.ង់ចំពោះវាប៉ុណ្ណាដែរ។ យើងកាន់ដៃគ្នាដើរទៅមុខទៀត បងសង្ឃឹមថាអូននឹងញញឹមបែបគ្មានកង្វល់បែបនេះរហូត រង់ចាំបផ្ដល់កម្លាំងចិត្តអូន និងឱបរាល់ថ្ងៃ។»
ក្រោយទទួលបានសំបុត្រនេះ ធារីបានប ង្ហោះឲ្យដឹងតាមរយៈអាខោនហ្វេបុករបស់ខ្លួនដោយបានរៀបរាប់ថា៖«ក្រដាសមួយសន្លឹកនេះអាចអោយខ្ញុំញញឹមពោពេញដោយក្តីសុខ ជាងបានចិញ្ចៀនពេជ្រមួយវង់ទៅទៀត ខ្ញុំទេីបដឹងខ្លួនថាខ្ញុំខានញញឹមបែបនេះយូរហេីយ ។
មនុស្សពេញមួយផែនដី អាចមេីលងា.យស្នេហាពួកយេីង ទាំងដែលគេមិនដឹងច្បាស់ថាការពិតវាយ៉ាងណា សុំត្រឹមតែយេីងពីរនាក់ដឹងខ្លួនច្បាស់ទៅបានហេីយ ។ ក្រោយពីឆ្លងកាត់ឧប.សគ្គលេីកនេះហេីយ វាធ្វេីអោយស្នេហាយេីងកាន់តែរឹងមាំ និង មានតម្លៃជាងមុនទៀត Love you BP»