សង្គម
អាម៉ាប៉ាប៉ាញ៉ូស
កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានផ្ដល់គ្រាប់ត្នោតពូជចំនួន៣ម៉ឺន ៨ពាន់គ្រាប់ ទៅដល់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីយកទៅដាំឡើងវិញ នៅតំបន់ព្រៃលិចទឹកតាមបឹងទន្លេសាប ដែលទទួលរ.ងការកា.ប់ទ.ន្ទ្រាន ហើយដោយឡែកក៏មានកូនឈើចម្រុះសរុប ៤១៦០ដើម ដែលមានឬស្សីផ្អែម ១០៦០ដើម ត្នោត១៨០០គ្រាប់ និងរាំងទឹក១៣០០ដើម ត្រូវបានអភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារ ចុះដាំក្នុងព្រៃលិចទឹកដែលបានដកហូតជាកម្ម.សិ.ទ្ធរបស់រដ្ឋវិញ។
ក្រោយទទួលបានព័ត៌មាននេះ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា៖ « សូមអរគុណអ្នកដែលដាំដើមឈើឡើងវិញនៅតំបន់ព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប គួរតែដាំប្រភេទដើមឈើណាដែលធ្លាប់ដុះនៅតំបន់នោះ ដែលវាផ្តល់អត្ថប្រយោជន៍ដល់ជាជម្រកសម្រាប់ត្រីពង និងផ្តល់ជាស្លែឬចំណីផ្សេងៗដល់ត្រី ដូចជាដើមឈើកែង, ដើមរាំងទឹក,ដើមរំដេញ និងប្រភេទដើមឈើដែលដុះក្នុងតំបន់នោះ ។
ការផ្តល់អាទិភាពដាំ ដើមឫស្សី ហាក់មិនសូវសមហេតុផលនៅតំបន់បឹងទន្លេសាបទេ ព្រោះឫស្សីគេដាំដើម្បីទប់ដី កុំឱ្យបាក់ច្រាំង នៅតាមព្រែក ប្រឡាយ អូរជាដើម រីឯដើមត្នោតក៏មិនបានផ្តល់ជាជម្រកដល់ត្រីដែរ។ ព្រៃរនាមនៅតំបន់ព្រៃលិចទឹក បើយើងមិនព្យួររាស់ទ.ន្ទ្រានទេ តែរយៈពេល២ទៅ៣ឆ្នាំ វានឹងដុះមកវិញមិនខាន។»
សម្រាប់លោកបណ្ឌិត យ៉ង សាំងកុមារ អ្នកជំនាញផ្នែកកសិកម្ម បានលើកឡើងថា «ដេីមត្នោតសម្រាប់ដាំនៅតំបន់ប្រព័ន្ធអេកូឡូហ្សុីព្រៃលិចទឹកបឹងទន្លេសាប? សូមពិនិត្យមេីលឡេីងវិញផង។»
លោក បណ្ឌិត ក៏បានលើកជាយោបល់បន្ថែមទៀតថា៖ «ការស្តារព្រៃលិចទឹកនៅបឹងទន្លេសាប។ មានរុក្ខជាតិច្រេីនប្រភេទដែលសមស្របសម្រាប់តំបន់ព្រៃលិចទឹក។ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមានជំនាញគ្រប់គ្រាន់ក្នុងការស្តារឡេីងវិញនូវព្រៃលិចទឹក។
តំបន់ព្រៃលិចទឹកបេីយេីងឈប់កា.ប់គា.ស់ដុ.ត និងភ្ជួរបំ.ផ្លាញតែ២ទៅ៣ឆ្នាំក្រោយព្រៃលិចទឹកនិងត្រឡប់មកវិញបណ្តេីរៗហេីយ។ ស្រូវវានិងស្រូវឡេីងទឹកក៏ត្រូវអភិរក្សឡេីងវិញដែរដេីម្បីបង្កេីនជម្រកដល់ត្រីនៅរដូវទឹកឡេីង។ ត្នោត និងឬស្សីបេីចង់ដាំគួរដាំនៅតំបន់១ ហេីយដាំនៅដេីមរដូវភ្លៀងទេីបដុះបានល្អ។»