សង្គម
សាលាបណ្ឌិត្យសភានគរបាលកម្ពុជា (ដីឥដ្ឋ)៖ នៅព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក តុប នេត តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្ត.សញ្ញា.ណកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការងាររវាងក្រសួងមហាផ្ទៃ នៃព្រះរាជណាចក្រកម្ពុជា និងក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងពិធីប្រគល់-ទទួលសម្ភារៈ ជំនួយរបស់ក្រសួងនគរបាលវៀតណាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
កិច្ចពិធីនេះក៏មានការអញ្ជើញចូលរួម ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម សន្តិបណ្ឌិត ឯកឧត្តម អគ្គនាយក ព្រមទាំងឯកឧត្តម លោកជំទាវ អគ្គនាយករង និងតំណាងអង្គភាពពាក់ព័ន្ធនានាចំណុះក្រសួងមហាផ្ទៃផងដែរ៕
ប្រភព ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម