header ads

Sponsor

“Mera Secret Garden” ដែលជាដំណាក់កាលថ្មី នៃគម្រោង ដឹស្តា មេរាហ្កាដិន ត្រូវបានបើកលក់ជាផ្លូវការហើយ ដែលមានរយៈពេល២ថ្ងៃ គឺថ្ងៃទី18 និងទី19 ខែធ្នូ ឆ្នាំ2021 នាការិយាល័យលក់ដឹស្តា មេរាហ្កាដិន ស្ថិតនៅលើផ្លូវក្រវាត់ក្រុងទី2 (ផ្លូវ50ម៉ែត្រ) ដែលមានចម្ងាយត្រឹមតែ 3នាទីប៉ុណ្ណោះ  ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន (60ម៉ែត្រ) ជាមួយនឹងការផ្តល់ជូនយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលរួមមាន៖

- ការ​បញ្ចុះ​តម្លៃ​​រហូត​ដល់9%ភ្លាមៗ

- រង្វាន់ជាទីគាប់ចិត្ត ជាមួយនឹងជម្រើសជាច្រើន រួមមាន ទូកម្ចាត់វីរុសនិងបាក់តេរី UV-C,  Scooter អគ្គិសនី ម៉ូតូអាគុយម៉ូដថ្មី ឬGolf Cart ម៉ូដែលចុងក្រោយជាច្រើនរង្វាន់

- វត្ថុអនុស្សាវរីយ៍ផ្សេងៗជាច្រើនទៀត

- គោលការណ៍បង់ប្រាក់ កាន់តែងាយស្រួល

អ្វីដែលពិសេសបន្ថែមក្រៅពីការផ្ដល់ជូនដ៏អស្ចារ្យខាងលើ អតិថិជនក៏អាចជ្រើសយកជម្រើសកម្ចីតាមរយៈធនាគារជាដៃគូរបស់បុរី ប៉េង ហួត ជាមួយអត្រាការប្រាក់មិនធ្លាប់មានពីមុនមកចាប់ពី 4.39% ឡើងទៅ និងទំហំកម្ចីរហូតដល់100% ថែមទៀតផង។ សូមប្រញាប់រួសរាន់ឡើង! ព្រោះការផ្ដល់ជូននេះមានសុពលភាពត្រឹមតែរយៈពេល 2 ថ្ងៃនេះតែប៉ុណ្ណោះ ។

គួរបញ្ជាក់ផងដែរថា ដំណាក់កាលថ្មីនៃគម្រោង ដឹស្តា មេរាហ្កាដិន ដែលមានឈ្មោះថា Mera Secret Garden មានសួនអាថ៍កំបាំងមេរា ដែលរៀបចំឡើងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ព្រមទាំងមុខងារប្រើប្រាស់នៃលំហធម្មជាតិបៃតង អមទៅដោយវីឡាថ្មីពីរប្រភេទ នោះគឺវីឡា ចាស្មីនណា ម៉ូដឺន ដែលមានតម្លៃចាប់ពីជាង 39ម៉ឺនដុល្លារឡើងទៅ និងវីឡា ភ្លោះ ម៉ូដឺន ដែលមានតម្លៃចាប់ពីជាង 21ម៉ឺនដុល្លារឡើងទៅ ត្រូវបានរចនាឡើងជាមួយនឹងសោភ័ណភាពដ៏ល្អឥតខ្ចោះ គុណភាពសំណង់រឹងមាំ ដើម្បីផ្ដល់នូវការរស់នៅជាមួយឧត្តមភាពបែបធម្មជាតិដល់ជូនអតិថិជន។

គម្រោងនេះផ្ទាល់គឺជាបណ្តុំសហគមន៍ទំនើបសម្រាប់ការរស់នៅដ៏ល្អប្រសើរនិងការអភិវឌ្ឍចម្រុះ  ជាមួយអគារពាណិជ្ជកម្ម បែបទាន់សម័យតាមស្តង់ដារអន្តរជាតិ រុក្ខវិថីអមដោយផ្កាចម្រុះពណ៌ ព្រមជាមួយក្លឹបហាត់ប្រាណបែបទំនើបទាន់សម័យ សួនច្បារដ៏ស្រស់បំព្រង វេទិកាសិល្បៈកណ្តាលសួនច្បារ ទីធ្លាកីឡា ទីតាំងពិចនិចសម្រាប់គ្រួសារ និងសួនកុមារ ផ្តល់ជូននូវបរិយាកាសបរិសុទ្ធ ដែលពិតជាធ្វើឱ្យការរស់នៅប្រកបដោយផាសុកភាព និងភាពស្រស់ថ្លាទ្វេដង។

ដើម្បី​ជ្រាបពីការផ្ដល់ជូននេះឱ្យ​​កាន់​តែ​ច្បាស់ ​សូម​អញ្ជើញ​ចូលរួមព្រឹត្តិការណ៍នៃការបើកលក់ផ្ទាល់ ឬ​ទាក់​ទង​មក​ទូរសព្ទ​លេខ 098 / 016 / 017 596 789 ​សហការី​យើង​ខ្ញុំ​នឹងនៅ​ចំា​ទទួល​ស្វាគមន៍ និង​ប្រឹក្សាយោបល់​ជូន​លោក​អ្នក​យ៉ាង​គាប់​ចិត្ត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post