realme GT 2 Pro គឺជាស្មាតហ្វូនស៊េរីថ្មី ដែលមានអានុភាពខ្លាំង និងដំណើរការដោយបន្ទះឈីប Snapdragon® 8 Gen 1 Mobile Platform
នៅថ្ងៃទី 1 ខែធ្នូ ឆ្នាំ 2021, នៅក្នុងព្រឹត្តិការណ៍ Qualcomm Snapdragon Tech Summit Digital 2021 ក្រុមហ៊ុន realme ដែលជាម៉ាកយីហោស្មាតហ្វូនដ៏ល្បីល្បាញ និងកំពុងតែមានការរីកចំរើនលឿនបំផុតរបស់ពិភពលោក បានប្រកាសថា ខ្លួននឹងក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនមួយ ដែលនឹងមានការប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មី ដែលដំណើរការដោយបន្ទះឈីបSnapdragon® 8 Gen 1 Mobile Platform ដែលជាបន្ទះឈីបជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន Qualcomm។ ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន realme នេះ គឺជាមានឈ្មោះថា realme GT 2 Pro ដែលនេះគឺជាជាម៉ូដែល Pro ដំបូងបំផុតនៃត្រកូលrealme GT Series ហើយជាស្មាតហ្វូនលំដាប់កំពូលរបស់ realme ថែមទៀតផង។
លោក Chase xu ដែលជានាយករងរបស់ក្រុមហ៊ុន realme បានថ្លែងសុន្ទរកថា នៅក្នុងវីដេអូមួយរបស់គាត់នៅឯព្រឹត្តិការណ៍ Snapdragon Tech Summit Digital 2021 នេះ ដោយបានលើកឡើងថា ក្រុមហ៊ុន Qualcomm Technologies គឺជាដៃគូសហការដ៏សំខាន់បំផុតរបស់ realme។ ហើយក្រុមហ៊ុន realme គឺបានចាប់ផ្តើមអភិវឌ្ឍន៍ស្មាតហ្វូន realme GT 2 Pro នេះរួចរាល់តាំងតែពីប៉ុន្មានខែមុនមកម្លេះ។ ក្រុមហ៊ុនក៏នឹងបានផ្តល់អោយអ្នកប្រើប្រាស់នូវផលិតផលស្មាតហ្វូនលំដាប់ខ្ពស់ ដែលលើសពីការរំពឹងទុក សម្រាប់អ្នកប្រើប្រាស់វ័យក្មេងនៅជុំវិញពិភពលោកផងដែរ។
ក្រុមហ៊ុន realme បានធ្វើការយ៉ាងជិតស្និទ្ធជាមួយនិងក្រុមហ៊ុន Qualcomm Technologies ចាប់តាំងពីខ្លួនបានផ្តើមនាំយកនូវស្មាតហ្វូនដែលមានគុណភាពខ្ពស់ និងមានអានុភាពជាច្រើនគ្រឿងទៅកាន់អ្នកប្រើប្រាស់ជុំវិញពិភពលោក ដោយរាប់ចាប់ពីម៉ូដែល 4G រហូតដល់ការយុគសម័យនៃបច្ចេកវិទ្យា 5G នាពេលបច្ចុប្បន្ននេះ។ ហើយនៅក្នុងឆ្នាំ 2021 នេះ realme គឺជាក្រុមហ៊ុនផលិតដំបូងគេដែលប្រើ Qualcomm Snapdragon 888 និង 870G 5G Mobile Platforms ផងដែរ។ សម្រាប់ស្មាតហ្វូនម៉ូដែល realme GT Master Edition Explorer 5G គឺត្រូវបានក្រុមហ៊ុននេះ ដាក់អោយប្រើប្រាស់ជាមួយបន្ទះឈីប Snapdragon 870 ខណៈដែលស្មាតហ្វូនម៉ូដែល realme GT គឺត្រូវបានក្រុមហ៊ុនដាក់អោយដំណើរការជាមួយនិងបន្ទះឈីបSnapdragon 888 ដែលជាស្មាតហ្វូនជំនាន់ថ្មីត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយដោយទីផ្សារជុំវិញពិភពលោក។
ជាមួយនឹងដំណើរការដ៏មានអនុភាពខ្លាំង និងសមត្ថភាពខ្ពស់នៃបច្ចេកវិទ្យា 5G, នៅលើបន្ទះឈីប Snapdragon® 8 Gen 1 Mobile Platform នេះ គឺត្រូវបានក្រុមហ៊ុន Qualcomm ធ្វើការពង្រីកបន្ថែម និងមានការញាត់បញ្ចូលនូវបច្ចេកវិទ្យាថ្មីៗជាច្រើន ដែលនឹងជួយអភិវឌ្ឍន៍សមត្ថភាពរបស់ស្មាតហ្វូនស៊េរីថ្មី realme GT 2 Pro នេះកាន់តែខ្លាំងជាងម៉ូដែលមុនៗ ជាពិសេសទៅលើ ការលេងហ្គេម សមត្ថភាព AI និងបច្ចេកវិទ្យា 5G ជាដើម ដែលទំនើបកម្មថ្មីនេះ នឹងជួយជំរុញបទពិសោធន៍អ្នកប្រើប្រាស់ឆ្ពោះទៅកាន់កម្រិតថ្មីមួយ រឹតតែសំបូរបែប ហើយនិងក្លាយជាម៉ាស៊ីនថ្មីមួយ ដ៏មានឥទ្ធិពលបំផុតរបស់ស្មាតហ្វូនលំដាប់កំពូលដំបូងរបស់ realme ។
ក្រុមហ៊ុន realme នឹងធ្វើការជាមួយនិងក្រុមហ៊ុន Qualcomm Technologies ដើម្បីនាំយកបទពិសោធន៍ថ្មីៗ និងមានកម្រិតខ្ពស់ ដើម្បីផ្តល់ជូនដល់អ្នកប្រើប្រាស់វ័យក្មេងនៅជុំវិញពិភពលោក!
អំពី realme
realme គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំ និងជាក្រុមហ៊ុនផលិតស្មាតហ្វូន ដែលកំពុងតែមានការរីកចម្រើនលឿនបំផុតរបស់ពិភពលោក ដែលបាននាំមកនូវស្មាតហ្វូន និងឧបរកណ៍ AIoT ដែលមានបំពាក់នូវបច្ចេកវិទ្យាទំនើប ផ្តល់ភាពកាន់តែងាយស្រួលដល់ទីផ្សារនៃអ្នកប្រើប្រាស់។ ក្រុមហ៊ុន realme គឺបានផ្តល់នូវស្មាតហ្វូន និងឧបករណ៍បច្ចេកវិទ្យាជាច្រើន និងជីវិតការរស់នៅជាមួយលក្ខណៈពិសេស និងមានគុណភាពខ្ពស់ ហើយនិងការរចនាម៉ូដទាន់សម័យដល់អ្នកប្រើប្រាស់វ័យក្មេង ជាមួយនឹងតម្លៃសមរម្យបំផុត។
realme ត្រូវបានបង្កើតឡើងដោយលោក Sky Li កាលពីឆ្នាំ 2018 ដែលមានការជំរុញស្មារតីដោយពាក្យថា “Dare to Leap”។ នៅពេលនេះ realme បានក្លាយជាម៉ាកយីហោស្មាតហ្វូនធំជាងគេទី 6 របស់ពិភពលោក ហើយនិងជាក្រុមហ៊ុនប្រកួតប្រជែងមួយក្នុងចំនោមប្រេនស្មាតហ្វូនកំពូលៗទាំង 5 នៅក្នុងទីផ្សារស្មាតហ្វូននៅក្នុងទីផ្សារចំនួន 22 ទូទាំងពិភពលោកក្នុងរយៈពេលត្រឹមតែ 3 ឆ្នាំប៉ុណ្ណោះ។ គិតត្រឹមត្រីមាសទី 2 ឆ្នាំ 2021 កន្លងទៅនេះ realme បានចូលទៅទីផ្សារចំនួន 61 ហើយនៅទូទាំងពិភពលោក ដោយបូករួមទាំងប្រទេសចិន និងអាស៊ីអាគ្នេយ៍ អាស៊ីខាងត្បូង អឺរ៉ុប រុស្ស៊ី អូស្ត្រាលី មជ្ឈិមបូព៌ា អាមេរិកឡាទីន និងអាហ្រ្វិក ជាដើម។ ហើយមកដល់ពេលនេះ realme មានអ្នកប្រើប្រាស់ជាង 100 លាននាក់ហើយទូទាំងពិភពលោក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.realme.com ។