សង្គម
អាម៉ាប៉ាប៉ាញ៉ូស
ក្រុមការងារប្រតិកម្មរហ័សអគ្គស្នងការដ្ឋាននគរបាលជាតិ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖
១.បណ្ណចេញ-ចូល ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានផលិតជាប្រចាំឆ្នាំ តាមចំនួនកំណត់សម្រាប់ផ្តល់ជូន ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន អង្គភាព មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាល អង្គការដៃគូ និងភ្ញៀវ ដែលមានទំនាក់ទំនងការងារចេញ-ចូលបរិវេណក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ។
២.បណ្ណនេះ សម្រួលដល់ការត្រួតពិនិត្យរបស់កម្លាំងមានសមត្ថកិច្ចនៅតាមច្រកទ្វារចេញ-ចូលបរិវេណ ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ។
៣.បណ្ណនេះអាចប្រើបាន លុះត្រាតែមានបោះត្រាក្រសួងមហាផ្ទៃ (សម្រាប់បណ្ណក្រសួងមហាផ្ទៃ) ឬបោះត្រាអគ្គស្នងការដ្ឋាននគរបាលជាតិ (សម្រាប់បណ្ណអគ្គស្នងការដ្ឋាននគរបាលជាតិ) និងត្រូវបានហា.មឃា.ត់ចំពោះការប្រើប្រាស់បណ្ណថតចម្លង។
៤.ជាគោលការណ៍រួម បណ្ណចេញ-ចូលនេះ ផ្តល់ជូនដោយឥតគិតថ្លៃ ក្នុងករណីដែលជនណាយកបណ្ណទាំងនេះទៅធ្វើអាជីវកម្ម (ទិញ-លក់) ជាអំពើខុ.សច្បា.ប់ ដែលនឹងត្រូវប្រឈ.មមុខចំពោះការអ.នុវត្តវិ.ធានការរដ្ឋបាល ឬវិ.ធា.នការច្បា.ប់។
៥.នាយកដ្ឋានជំនាញ កំពុងធ្វើការស្រា.វជ្រា.វ និងឈា.នដល់ការកោ-ះអ.ញ្ជើញឱ្យចូលខ្លួនចំពោះជ.នណាដែលបានយកបណ្ណទាំងនេះទៅផ្សព្វផ្សាយ ឬធ្វើអាជីវកម្ម (ទិញ-លក់) ដើម្បីអ.នុវ.ត្តវិ.ធានការជំនាញ។
អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាទទួលជ្រាបជាព័ត៌មាន
ប្រភព ការពិត GCNP