សង្គម
តារាជើងចាស់មួយរូប ដែលចូលប្រឡូកក្នុងវិស័យសិល្បៈសម្តែងអស់រយៈពេល៣ទសវត្សរ៍ជាងមកម្ល៉េះ និងមានប្រជាប្រិយភាពមិនរីងស្ងួតមកដល់សព្វថ្ងៃនោះគឺលោក ទេព រិនដារ៉ូ ដែលភាគច្រើនគឺបានស្គាល់តារាសម្ដែងរូបនេះហើយ មិនថាចាស់ ឬក៏ក្មេងនោះទេ ដោយសារតែទេពកោសល្យរបស់លោកនេះឯង។
អ្វីដែលប្លែកសម្រាប់តារាជើងចាស់រូបនេះគឺនៅដើមឆ្នាំថ្មី ឆ្នាំ២០២២នេះតែម្ដង ដោយសារតែបានសាករថយន្តស៊ែរីទំនើបដែលកំពុងល្បីឈ្មោះពេញសកលលោកនោះគឺម៉ាក Tesla ជាប្រភេទរថយន្តអគ្គសនី រហូតលោកលើកឡើងបែបនេះតែម្ដង៖
«ថ្ងៃព្រហស្បតិ្ត ទី៦ ឆ្នាំ២០២២ មកសាក Tesla ម្តងមេីអស់ប៉ុន្មានប្រាក់ដែរ? ហាស់ហា លឿ.នហេីយស្រួលជិះបស់គេមែន មិនបាច់អស់លុយចាក់សាំង ព្រោះប្រេីអគ្គីសនី ..! វគ្គបន្តនៃរឿង លោកប៉ាមហាកូរ ផលិតកម្មអិលឌីភាពយន្ត ឥឡូវមកកូរដល់ហាងឡានតេស្លាគេទៀតហេីយ យ៉ាប់មែនប៉ាៗ ...!
សូមជូនពរប្រីយ៌មិត្ត សូមមានសំណាងល្អ សំរេចបានគ្រប់ភារៈកិច្ច មានសុខភាពល្អ ឈ្នះកូ.វី.តច.ង្រៃទាំងអស់គ្នាកុំបីឃៀងឃ្លាតឡេីយ»